ក្នុងបរិបទថ្មីនេះ អាជីវកម្មភាគច្រើនបានចាប់ផ្ដើមបង្វែរខ្លួន ផ្ដោតទៅលើទីផ្សារឌីជីថលកាន់តែខ្លាំងជាងមុន យើងឃើញថាអាជីវកម្មខ្លះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ខ្លះក៏នៅមានកំរិតដែលត្រូវមានការកែប្រែ។ ក្នុងអត្ថបទនេះខ្ញុំបង្ហាញនូវអាថ៍កំបាំងមួយចំនួនដែលអ្នកធ្វើអាជីវកម្មផ្សព្វផ្សាយលើបណ្ដាញអុីនធើណិតភាគច្រើនបានមើលរំលង។
1.សិក្សា និងបង្កើតបុគ្គលិកលក្ខណៈគោលដៅអតិថិជន
ដើម្បីឲ្យការលក់របស់អ្នកបានទៅដល់អតិថិជនពិតប្រាកដ និងទទួលបានជោគជ័យលើការផ្សព្វផ្សាយ លោកអ្នកត្រូវដឹង និងកំណត់អតិថិជនគោលដៅរបស់អ្នកឲ្យជាក់លាក់ទៅតាមប្រភេទសេវាកម្ម និងផលិតផល។ បុគ្គលិកលក្ខណៈគោលដៅអតិថិជនរួមមាន ភេទ អាយុ តំបន់ពួកគេរស់នៅ ចំណាប់អារម្មណ៍ និងតម្រូវការរបស់ពួកគេ។ នៅពេលដែលអ្នកបានប្រមូលរាល់ព័ត៌មានបានគ្រប់គ្រាន់ អ្នកអាចផលិតខ្លឹមសារ និងយុទ្ធសាស្ត្រនានា ដើម្បីលក់បានយ៉ាងជោគជ័យ។
2.ការជ្រើសរើសបណ្ដាញផ្សព្វផ្សាយឌីជីថល
លោកអ្នកដឹងស្រាប់ហើយ បច្ចុប្បន្ននេះបច្ចេកវិទ្យារីកដុះដាល និងទូលំទូលាយមែនទែន ហើយមានបណ្ដាញសង្គមជាច្រើនបានកើតឡើង ហើយសំរាប់ប្រទេសកម្ពុជាយើងបណ្ដាញសង្គមដែលគេនិយមប្រើប្រាស់មានដូចជា Facebook, Instagram, TikTok, LinkedIn ជាដើម ។ បណ្ដាញសង្គមទាំងនោះអនុញ្ញាតិឲ្យយើងធ្វើការផ្សព្វផ្សាយទទួលបានប្រសិទ្ធភាពខ្ពស់។ ក្រៅពីបណ្ដាញសង្គម ក៏មានបណ្ដាញឌីជីថលផ្សេងទៀតដូចជា Email, Website, Google, Telegram ជាដើមក៏ជាបណ្ដាញឌីជីថលដែលអាចឲ្យយើងធ្វើការផ្សព្វផ្សាយផងដែរ។ បណ្ដាញឌីជីថលនិមួយៗមានចរិកលក្ខណៈ និងគោលដៅអតិថិជនផ្សេងៗគ្នា ដូច្នេះហើយទើបតម្រូវឲ្យយើងសិក្សាឲ្យបានច្បាស់ពីគោលដៅអតិថិជនមុនពេលដែលយើងត្រូវចំណាយថវិការ និងពេលវេលា ក្នុងការផ្សព្វផ្សាយលើបណ្ដាញឌីជីថលណាមួយ។
3. ការទំនាក់ទំនង
តើការទំនាក់ទំនងមានសារៈសំខាន់អ្វីខ្លះ ក្នុងនាមយើងជាម្ចាស់អាជីវកម្ម?
ទំនាក់ទំនងល្អ ប្រៀបបានដូចជាឪសថ ដែលជួយជំរុញឲ្យការលក់កាន់តែមានប្រសិទ្ធិភាព
ទំនាក់ទំនងល្អ ក្ដោបចំណុចដូចជា៖
• ស្គាល់ពីអតិថិជនច្បាស់ ហើយអាចសម្របតាមអ្វីដែលគាត់ចង់បាន ជាពិសេសអាចឲ្យអតិថិជនមានអារម្មណ៍កក់ក្ដៅ
• សួរ Feedback ពីអតិថិជន ដើម្បីទទួលបានព័ត៍មាន ហើយយើងអាចកែប្រែ និងបំពេញនូវចំណុចដែលយើងខ្វះខាត
• មានការឆ្លើយតបជាមួយអតិថិជនរហ័ស ដើម្បីឲ្យអតិថិជនមានអារម្មណ៍ថា អ្នកលក់បានយកចិត្តទុកដាក់ខ្លាំង
4. បង្កើតវីដេអូខ្លីៗ
ក្នុងគន្លងបរិបទថ្មីនេះបាននាំឱ្យមានការផ្លាស់ប្តូររបៀបដែលអ្នកទីផ្សារធ្លាប់ធ្វើការផ្សព្វផ្សាយ។ ការផ្សាយពាណិជ្ជកម្មពីមុនលែងជាចំណីប្លែកអារម្មណ៍ទៅដល់អតិថិជននាពេលបច្ចុប្បន្ននេះទៀតហើយ។ វីដេអូខ្លីៗបានក្លាយជាជំរើសមួយដ៏ល្អដើម្បីទាក់ទាញចំណាប់អារម្មណ៏អតិថិជនលើបណ្ដាញសង្គម ដើម្បីស្គាល់ស្លាកយីយោរបស់យើង។ លើសពីនេះទៅទៀតវីដេអូខ្លីៗអនុញ្ញាតិឲ្យយើងមានឳកាសបង្ហាញពីសេវាកម្ម រឺ ផលិតផលទៅកាន់ទស្សនិកជនដើម្បីឲ្យពួកគេស្គាល់កាន់តែច្បាស់ និងដឺងពីគុណសម្បិត្តិ។
5. ជំនាញគ្រប់គ្រងការផ្សព្វផ្សាយលើបណ្ដាញសង្គម
បន្ទាប់ពីយើងបានដឹងពីគោលដៅអតិថិជន និងបណ្ដាញឌីជីថលដែលយើងត្រូវធ្វើការវិនិយោគលើការផ្សព្វផ្សាយហើយ យើងត្រូវមានចំណេះ និងជំនាញយល់ដឹងឲ្យច្បាស់ពីបណ្ដាញឌីជីថលដែលយើងជ្រើសរើស។
ការមានជំនាញទៅលើការបង្កើត និងគ្រប់គ្រងយុទ្ធនាការ ដោយមានយុទ្ធសាស្រ្តច្បាស់លាស់ជាកត្តាដ៏សំខាន់ដើម្បីឲ្យការផ្សព្វផ្សាយជ្រាបទៅដល់អតិថិជនគោលដៅរបស់អ្នក។
6. ក្រុមការងារជំនួយ
ជាការពិតណាស់ការធ្វើទីផ្សារឌីជីថលតម្រូវឲ្យយើងមានជំនាញជាច្រើនរួមផ្សំចូលគ្នាដើម្បីឲ្យយើងទទួលបានជោគជ័យ។ ជំនាញទាំងនោះរួមមាន ការគ្រប់គ្រងគេហទំព័រ អ្នកគ្រប់គ្រងបណ្ដាញសង្គម អ្នកផលិតមាតិកា អ្នកឌីហ្សាញ អ្នកកាត់តវីដេអូ ជាដើម។ ដើម្បីគាំទ្រ និងជំរុញការធ្វើទីផ្សារឌីជីថលដែលមានប្រសិទ្ធភាព ក្រុមហ៊ុនមួយចំនួនពួកគេក៏បង្កើតក្រុមការងារដោយខ្លួនឯង រីឯ ក្រុមហ៊ុនខ្លះទៀតបានប្រើប្រាស់ធនធានខាងក្រៅ (Outsourcing) មកជំនួយ។ ក្រុមហ៊ុន colowi ជាភ្នាក់ងារទីផ្សារឌីថលមួយដែលលោកអ្នកអាចទុកចិត្តបានដើម្បីជាជំនួយដល់ការធ្វើទីផ្សាឌីថលរបស់លោកអ្នក។