កម្ពុជាបានក្លាយជាប្រទេសមួយដែលអាចសម្របខ្លួននិងយុគសម័យឌីជីថលយ៉ាងលឿនរហ័ស បណ្ដាញឌីជីថលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ពីក្រសួងរដ្ឋាភិបាល ក្រុមហ៊ុនឯកជនខ្នាតធំ រហូតដល់ក្រុមហ៊ុនខ្នាតតូច និងមនុស្សទូទៅ។
សំរាប់បណ្ដាញសង្គមនៅកម្ពុជា ត្រូវបានប្រើប្រាស់គ្រប់ស្រទាប់មនុស្សដើម្បីធ្វើការទំនាក់ទំនង ផ្សព្វផ្សាយអាជីវកម្ម ពត៍មាន និងកំសាន្ត។ ប្រសិនបើយើងក្រឡេកមើលឲ្យកាន់តែច្បាស់ យើងឃើញថា Facebook ជាបណ្ដាញសង្គមដ៏ធំជាងគេមួយ ទន្ទឹមនិងនេះ TikTok បានក្លាយជាគូរប្រជែងដ៏មានសក្ដានុពលមួយក្នុងទីផ្សារកម្ពុជាដែលអាចនិងដណ្ដើមតំណែងពី Facebook។ ឥលូវយើងមើលទៅលើទិន្នន័យដែលយើងទទួលបានពីឆ្នាំចាស់ ហើយនិងការស្ទង់មត្តិ ថាតើTikTok អាចបំបែកកំណត់ត្រាក្លាយជាបណ្ដាញសង្គមធំជាងគេក្នុងប្រទេសកម្ពុជាសំរាប់ឆ្នាំ ២០២៤ ដែរ ឬទេ?
ការកើនឡើងចំនួនអ្នកប្រើប្រាស់ របស់ TikTok
របាយការណ៍ទិន្នន័យសម្រាប់ TikTok ពីDatareport បានបង្ហាញពីកំណើនដ៏គួរឲ្យចាប់អារម្មណ៍។ ពីអ្នកប្រើប្រាស់ 6.68 លាននាក់ក្នុងឆ្នាំ 2022 វេទិកានេះបានកើនដល់ 7.06 លាននាក់ក្នុងឆ្នាំ 2023។ ទិសដៅកើនឡើងនេះបង្ហាញរូបភាពនៃការកើនឡើងប្រជាប្រិយភាពរបស់ TikTok ក្នុងចំណោមអ្នកប្រើប្រាស់កម្ពុជា។ កម្មវិធី វីដេអូ ទម្រង់ខ្លីដែលគេស្គាល់ថាជាបញ្ហាប្រឈមពិបាកបង្កើត ត្រូវការភាពច្នៃប្រឌិត និងខ្លឹមសារ ក្លាយជាការងារសមញ្ញដែលមនុស្សគ្រប់គ្នាអាចធ្វើបាន។
ការស្ទាបស្ទង់មត្តិអ្នកប្រើប្រាស់ដែលធ្វើឡើងក្នុងចំណោមអ្នកប្រើប្រាស់ហ្វេសប៊ុកចំនួន ៨៧ នាក់បានបង្ហាញថា 30% ជឿថា TikTok និងក្លាយជាបណ្ដាញសង្គមធំលេខមួយក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤ រី៑ឯ 44%នៅតែជឿជាក់ថា Facebook នៅតែជាបណ្ដាញសង្គមធំជាងគេ
ការសម្របខ្លួនរបស់ Facebook
ក្រលេកមកមើល Facebook ទិន្នន័យពីDatareport បានបង្ហាញពីការកើនឡើងនិងថយចុះនៃចំនួនអ្នកប្រើប្រាស់ Facebook។ ពីអ្នកប្រើប្រាស់ 9.2 លាននាក់ក្នុងឆ្នាំ 2020 Facebookបានកើនឡើងដល់ 11.6 លាននាក់ក្នុងឆ្នាំ 2022 និងត្រូវបានថយចុះ 10.45 លាននាក់ក្នុងឆ្នាំ 2023។ ការប្រែប្រួលនេះបង្ហាញពីទិដ្ឋភាពនៃចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ និងសក្ដានុពលនៃវេទិកាមានភាពប្រែប្រួលឥតឈប់ឈរ។
ការស្ទង់មតិអ្នកប្រើប្រាស់បង្ហាញនូវរូបភាពមួយផ្សេងមួយទៀតក្រៅពីការរៀបរាប់ខាងលើ។ អ្នកប្រើប្រាស់ Facebook ដែលមានវត្តមានក្នុងការស្ទង់មត្តិបង្ហាញពីអារម្មណ៍ចម្រុះ។ អ្នកខ្លះបង្ហាញពីភាពស្មោះត្រង់ ខណៈអ្នកខ្លះទៀតបង្ហាញពីឆន្ទៈក្នុងការស្វែងរកមធ្យោបាយថ្មីៗដូចជាTikTok ជាដើម។ ការស្ទង់មតិនេះបង្ហាញ ពីការផ្លាស់ប្ដូរក្នុងសហគមន៍មួយ នឹងការយល់ឃើញអំពីតួនាទីនាពេលអនាគតរបស់ Facebook ក្នុងវិស័យឌីជីថលកម្ពុជា។
សេចក្តីសន្និដ្ឋាន
បណ្ដាញសង្គម Facebook ជាទម្រង់វេទិការមួយដែលមានលក្ខខណៈ Friendly ក្នុងការធ្វើអាជីវកម្ម ជាពិសេសការបង្ហាញអំពីផលិតផល សេវាកម្ម ទំនាក់ទំនង និងការផ្សព្វផ្សាយទៅកាន់អតិថិជន។ ចំណែកឯ TikTok នូវមានកម្រិតនៅឡើយទៅលើ Feature មួយចំនួនដូចជាការកំណត់អតិថិជនគោលដៅ ការទំនាក់ទំនងតាមសារ តម្រូវការចំណាយថវិកាច្រើនជាពិសេសសសម្រាប់ Placement មួយចំនួន និងចំណុចចម្បងមួយទៀត TikTok ហាក់បីដូចជាចាប់ផ្ដើមផ្ដោតសំរាប់ការធ្វើអាជីវកម្ម។ កត្តាទាំងអស់នេះហើយដែលបណ្ដាញសង្គម Facebook ជាជម្រើសទីមួយសម្រាប់ម្ចាស់អាជីវកម្មនៅបន្តប្រើប្រាស់ក្នុងការផ្សព្វផ្សាយយុទ្ធនាការទីផ្សាររបស់ខ្លួន ក៏ដូចជាអ្នកប្រើប្រាស់ទូទៅប្រើប្រាស់សំរាប់ទំនាក់ទំនងកំសាន្ត និងស្វែងរកទំនិញឬសេវាកម្មផ្សេងៗ។