យោងតាមការស្ទាបស្ទង់មួយដែលបានសិក្សារស្រាវជាវពីមេតាបានបង្ហាញថាមនុស្ស ៥០% បានផ្ញើរសារមកកាន់ផេកអាជីវកម្មបន្ទាប់ពីបានឃើញវីដេអូក្នុង REEL ចំណែកឯ ៦៦% បាននិយាយថាពួកគេបានទិញសេវាកម្ម ឬផលិតផលបន្ទាប់ពីបានមើលវីដេអូ REEL។ តាមការធ្វើ Lift Studies មួយបង្ហាញថាការផ្សព្វផ្សាយដោយប្រើប្រាស់វីដេអូតែមួយ ឬក៏វីដេអូបូកជាមួយ និងរូបភាពដំណើរការល្អជាងការប្រើប្រាស់រូបភាពតែមួយ ព្រោះវីដេអូជាផ្នែកមួយដ៏សំខាន់ជួយជំរុញឲ្យទស្សនិជនមានការចង់ចាំ ខ្ពស់។
ខាងក្រោមនេះជាគន្លឹះ៥យ៉ាងក្នុងកាផលិតវីដេអូ សម្រាប់សេវាកម្មថែទាំសុខភាព ដូចជានីតិវិធី ព្យាបាល ការប្រឹក្សា កម្មវិធីសុខភាព និងកម្មវិធីផ្សេងៗជាច្រើនទៀតឲ្យកាន់តែមានប្រសិទ្ធភាព៖
1. ផលិតវីដេអូទម្រង់បញ្ឈរ
ជំហានទី១ ចាប់ផ្ដើមរៀបចំទម្រង់វីដេអូរបស់អ្នកឲ្យបានត្រឹមត្រូវសម្រាប់ Reel និង Stories ដោយការថតបញ្ឈរដែលមានសមាមាត្រ 9:16។ សម្រាប់កាថតយើងអាចប្រើប្រាស់កាំមេរ៉ា ឬទូរស័ព្ទដៃទំនើបក៏បាន ប៉ុន្តែមុនពេលថតយើងត្រូវរៀបចំគម្រោងឲ្យបានត្រឹមត្រូវ ថាតើយើងគួរថតអ្វីខ្លះ និងមានលំដាប់លំដោយបែបណា។
2. បង្ហាញសារដែលអ្នកចង់ផ្សព្វផ្សាយ
ក្នុងពេល៣វិនាទីដំបូងអ្នកត្រូវបង្ហាញសារផ្សព្វផ្សាយណាដែលអ្នកគិតថាសំខាន់ ឧទារហរណ៍ ដំណើរការស្កេនមាត់ធ្មេញដោយប្រើឌីជីថលស្កេន ការវះកាត់ដោយចោះ ឬវិធីសាស្ត្រសង្គ្រោះបន្ទាន់។ ហើយកុំភ្លេចអ្នកត្រូវបង្ហាញស្លាកយីហោរបស់អ្នកដើម្បីឲ្យទស្សនិកជនឆាប់ចងចាំ
គន្លឹះខ្លីៗដើម្បីទទួលបានលទ្ធផលល្អ ៖
– សរសេសារផ្សព្វផ្សាយក្រោម ៣០០តួរអក្សរ
– ដាក់សារផ្សព្វផ្សាយនៅចំកណ្ដាលនៃវីដេអូ
– ប្រើ Emoji លើ Caption ដើម្បីឲ្យសាររបស់អ្នកទាក់ទាញ
3. ផលិតវីដេអូបែបកំសាន្ត ផ្សារភ្ជាប់ជាមួយទស្សនិកជន និងងាយស្រួលយល់
ប្រើប្រាស់គន្លឹះទាំង៣ខាងក្រោមដើម្បីអតិថិជន Engage ជាមួយវីដេអូអ្នកបានកាន់តែយូរ
– កំសាន្ត: សួរសំនួរទៅកាន់ទស្សនិកជនដើម្បីពន្ញាក់អារម្មណ៍ពួកគេ ឧទារហរណ៍ តើអ្នកចង់បានធ្មេញត្រង់ជួរមែនទេ?
– ផ្សារភ្ជាប់ជាមួយទស្សនិកជន: បង្ហាញពីសកម្មភាពប្រចាំថ្ងៃក្នុងអាជីវកម្មរបស់អ្នក វីដេអូអតិថិជនដែលបានប្រើប្រាស់សេវាកម្មជោគជ័យ សកម្មភាពពីក្រោយនៃដំណើរការអាជីវកម្មដូចជាការសម្អាត ការសម្លាប់មេរោគ ដែលជួយលើកកម្ពស់គុណតម្លៃនៃសេវាកម្ម។
– ងាយស្រួលយល់: ប្រើប្រាស់អក្សរ និងសម្លេងដែលពន្យល់ឲ្យកាន់តែច្បាស់ពីអ្វីដែលអ្នកផ្សព្វផ្សាយ ហើយអ្វីដែលអ្នកចង់ឲ្យទស្សនិកជនធ្វើបន្ទាប់ពីនេះ។ ឧទារណ៍អ្នកចង់ឲ្យទស្សនិកជនកក់សម្រាប់ការណាត់ជួប អ្នកអាចសរសេថា “កក់ឥលូវនេះដើម្បីទទួលការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ”
4. ប្រើប្រាស់សម្លេង
ប្រើសម្លេងជាការបន្ថែមបរិយាកាសចំពោះវីដេអូរបស់អ្នក មិនថាជាតន្ត្រី សម្លេងមនុស្សនិយាយ ឬ Sound Effects។ នៅពេលបង្កើតវីដេអូ ឬវីដេអូ Reel សម្រាប់ការផ្សាយពាណិជ្ជកម្ម សូមប្រាកដថាអ្នកប្រើសំឡេងដែលមិនជាប់កម្មសិទ្ធបញ្ញា។
5. បង្ហាញមុខក្នុងវីដេអូ
ការផ្សាយពាណិជ្ជកម្មលើ REEL ដែលមានវត្តមានមនុស្ស មាន CTR 27% ខ្ពស់ជាងវីដេអូដែលមិនមានបទបង្ហាញរូបមនុស្ស។ វីដេអូដែលមានមនុស្សជួយឲ្យអតិថិជនសក្តានុពលរបស់អ្នកមានទំនាក់ទំនងនឹងអាជីវកម្ម ព្រមទាំងផ្ដល់ទំនុកចិត្តបន្ថែមទៀតផង។
យុទ្ធនាការដែលប្រើប្រាស់វីដេអូបែបសាមញ្ញដោយការថតជាមួយទូរស័ព្ទដៃ មានតម្លៃផលិតកម្មទាប ក៏មានលទ្ធភាពទទួលបានភាពជោគជ័យខ្ពស់ជាងយុទ្ធនាការដែលប្រើប្រាស់វីដេអូមានតម្លៃផលិតកម្មខ្ពស់ ដូច្នេះសូមកុំផ្តោតការយកចិត្តទុកដាក់ខ្លាំងពេកលើភាពល្អឥតខ្ចោះនៃគុណភាពវីដេអូ ប៉ុន្តែត្រូវប្រាកដថាមាតិការរបស់អ្នកមានចំណងទាក់ទងជាមួយទស្សនិកជន និងបានផ្ដល់គុណតម្លៃពិតប្រាកដ ដែលគោលដៅអថិជនរបស់អ្នកកំពុងស្វែងរក។