នៅពេលនិយាយអំពីបុគ្គលិកលក្ខណៈរបស់អ្នកទិញ(Buyer Personal) ការយល់ដឹងអំពីធាតុមានសារៈសំខាន់សម្រាប់ក្នុងការបង្កើតទម្រង់មួយដ៏ត្រឹមត្រូវ និងប្រសិទ្ធភាពក្នុងការកំណត់គោលដៅទស្សនិកជនរបស់អ្នក។ ធាតុសំខាន់ៗទាំងនេះរួមបញ្ចូលនូវប្រជាសាស្រ្ត ចិត្តសាស្ត្រ និងអាកប្បកិរិយា ដែលប្រមូលផ្តុំគ្នា ធ្វើឲ្យអ្នកយល់ដឹងកាន់តែច្បាស់និង បានសុីជម្រៅអំពីអតិថិជនរបស់អ្នក។ ប្រជាសាស្រ្ត សំដៅទៅលើការសិក្សាអំពីទស្សនិកជនគោលដៅរបស់អ្នក ថាតើពួកគេមាន អាយុប៉ុន្មាន ភេទអ្វី កម្រិតអប់រំកម្រិតណា និងមុខរបរអ្វីជាដើម។ កត្តាប្រជាសាស្រ្តទាំងនេះជួយឱ្យអ្នកបែងចែក និងចាត់ថ្នាក់ទស្សនិកជនរបស់អ្នកទៅជាក្រុមផ្សេងៗគ្នា ដែលអាចឱ្យអ្នកកែសម្រួលយុទ្ធសាស្រ្តទីផ្សាររបស់អ្នកទៅនឹងតម្រូវការ […]