តម្រូវការទីផ្សារតែងតែមានការផ្លាស់ប្ដូរ អាជីវកម្មក៏ត្រូវតែប្រែប្រួលទៅតាមតម្រូវការអតិថិជនផងដែរ។ ដូច្នេះយុទ្ធសាស្រ្តក្នុងការផ្សព្វផ្សាយក៏ត្រូវផ្លាស់ប្ដូរ ឬក៏បង្កើនយុទ្ធនាការលើផ្លូវផ្សេងៗគ្នា។ ប្រសិនបើអ្នកកំពុងធ្វើយុទ្ធនាការលើ ទំព័រហ្វេសប៊ុក លោកអ្នកគួរតែសម្លឹងមើលការផ្សព្វផ្សាយតាមរយះ YouTube ឬក៏ google ដែលសុទ្ធតែជាប្រព័ន្ធផ្សព្វផ្សាយខ្នាតយក្ស អាចទាក់ទាញអតិថិជនរាប់ពាន រាប់មុឺននាក់។
ការធ្វើ Landing Page (ទំព័រលេនឌីង) ជាឈ្នាប់មួយដើម្បីទាក់ទាញអតិថិជនលើ Facebook, YouTube និង google ឲ្យជាវ ផលិតផល ឬ សេវាកម្ម របស់លោកអ្នក។ មិនត្រឹមតែបណ្ណោះទេ សំរាប់លោកអ្នកដែលមានអាជីវកម្មលើអនឡាញ Landing Page ជាជំនួយមួយដើម្បីជួយឲ្យអាជីវកម្មរបស់លោកអ្នកទទួលបានការទុកចិត្តពីអតិថិជន និងជួយអតិថិជនក្នុងការសំរេចចិត្តបានឆាប់រហ័ស។
ខាងក្រោមនេះជាលក្ខណសម្បិត្ត 4យ៉ាងដែលលោកអ្នកគួរមាន Landing Page:
1. ប្រើប្រាស់ Landing Page ក្នុងការកំណត់គោលដៅទីផ្សារ
អត្ថប្រយោជន៍ដ៏សំខាន់មួយ ក្នុងចំណោមអត្ថប្រយោជន៍ផ្សេងៗទៀត គឺ Landing Page តម្រង់ទិសដៅទៅកាន់អតិថិជនពិតប្រាកដ៏ដើម្បីឈានចូលចំណែកទីផ្សារដែលកំពុងមានកាប្រកួតប្រជែង ដូចជាការផ្សព្វផ្សាយផលិតផលថ្មី ទាញយកអតិថិជនថ្មី និង បង្កើនការលក់ដោយផ្ដោតលើទំនិញតែមួយ ឬ សេវាកម្មតែមួយ ជាមួយព័ត៌មានយ៉ាងក្បោះក្បាយ។
2. Landing Page ទាក់ទាញអតិថិជនថ្មី
នៅក្នុង Landing Page មិនត្រឹមតែទាញយកអតិថិជនថ្មីចាស់តាមរយៈហ្វេសប៊ុកតែប៉ណ្ណោះទេ អ្នកអាចធ្វើទីផ្សារបន្ថែមនៅលើបណ្ដាញយក្ស Google ទៀតផង។ អ្នកបានដឹងហើយការធ្វើទីផ្សារនៅលើ Google គឺតម្រូវឲ្យអ្នកមានគេហទំព័រដើម្បីទាញទស្សនិកជនពីបណ្ដាញសង្គមផ្សេងៗ មកចាប់អារម្មណ៍អំពីអាជីវកម្មរបស់អ្នក មិនខុសប្លែកពីការធ្វើទីផ្សារតាមរយៈ Facebook ឡើយ ប្រសិនបើលោកអ្នកចង់ឲ្យអាជីវកម្មរជោគជ័យមិនអាចប្រើយុទ្ធិសាស្ត្រដូចពេលកន្លងមកទេ។
Landing Page អនុញ្ញាតិឲ្យលោកអ្នកចូលទៅ កម្មវិធីវិភាគរបស់ហ្វេសប៊ុក (Facebook Analytic Tool) ជួយឲ្យអ្នកយល់ដឹងពីទស្សនិកជនឲ្យកាន់តែច្បាស់ និងប្រើប្រាស់មធ្យោបាយក្នុងការធ្វើទីផ្សារជាច្រើនសណ្ឋាន ដូចជា Store traffic, Lead generation, Conversions ជាដើម ។
3. លើកកម្ពស់ការលក់
អាជីវកម្មខ្នាតតូច និង មធ្យមពិតជាត្រូវការយុទ្ធសាស្ត្រផ្សព្វផ្សាយទីផ្សារដែលមានភាពទាក់ទាញ និង ជម្រុញការលក់បន្ថែមទៀត។ ការជូនដំណឹងអំពីការផ្ដល់ជូនពិសេសដោយប្រើប្រាស់ Landing Page គឺជាវិធីសាស្ត្រមួយដ៏ល្អឥតខ្ចោះដើម្បីបង្កើតភាពជិតស្និទ្ធ និងទាញយលលទ្ធផលនៃការលក់កើនឡើង។ យុទ្ធសាស្ត្រផ្សព្វផ្សាយ និង ការផ្ដល់ជូនពិសេសដើរទន្ទឹមគ្នា។ ការផ្សព្វផ្សាយអំពីការបញ្ចុះតម្លៃ ការផ្ដល់ជូនពិសេស គឺជាធាតុមួយដ៏សំខាន់ក្នុងការផ្តល់គុណតម្លៃសម្រាប់លិតផល ឬ សេវាកម្មរបស់អ្នកដល់អតិថិជន។ ការរៀបចំផ្ទាំងយុទ្ធសាស្រ្តផ្សព្វផ្សាយ ដែលមានភាពលេចធ្លោរធានាបាននូវភាពជោគជ័យរយៈពេលវែង និង នាំមកនូវអតិថិជនកាន់តែច្រើន។
ដូច្នេះយើងនឹងចែករំលែកវិធីបង្កើតការផ្សព្វផ្សាយអំពីការបញ្ចុះតម្លៃពិសេស
តាមមធ្យោបាយត្រឹមត្រូវដោយប្រើវិធីសាស្ត្រ៤ ដែលយើងបានស្រាវជ្រាវ និងទទួលបានការជោគជ័យពីយីហោអនឡាញល្បីៗទូទាំងសកលលោក។
ទី១ ការបញ្ចុះតម្លៃ និង គូប៉ុង
ការបញ្ចុះតម្លៃគឺជាអាវុធដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងចំណោមវិធីសាស្ត្ររបស់អ្នកធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។ នៅលើ Landing Page អ្នកអាចសសេរបង្ហាញអំពីការបញ្ចុះតម្លៃ ឬ ផ្ដល់ជូនជាគូប៉ុងដើម្បីទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជន មកទស្សនាការផ្សព្វផ្សាយរបស់អ្នក។
ទី២ ការកំណត់ការបរិច្ឆេទនៃការផ្ដល់ជូន
អ្នកកំពុងបើកយុទ្ធនាការលក់ជាមួយការបញ្ចុះតម្លៃពិសេស ដែលមានសុពលភាពក្នុងរយៈពេលជាក់លាក់ណាមួយនឹងជួយឲ្យអតិថិជនសម្រេចចិត្តក្នុងការទិញកាន់តែលឿន។ ដើម្បីសំរេចគោលដៅនេះអ្នកអាចបន្ថែមកម្មវិធីកំណត់ពេលវេលារាប់ថយក្រោយ នៅលើ Landing Page។ នៅពេលដែលនាទីរាប់ថយក្រោយម្ដងបន្តិចនឹងធ្វើឲ្យអារម្មណ៍អតិថិជនមានភាពបន្ទាន់កាន់តែខ្លាំង ដូចនេះការសម្រេចចិត្តក្នុងការទិញនឹងកើនឡើងទ្វេដង។
ទី៣ ការចែករំលែក
ប្រសិនបើអ្នកមានគោលបំណងក្នុងការបង្កើនកេរ្តិ៍ឈ្មោះស្លាកយីហោ ឬ ទាញយកបញ្ចីឈ្មោះ អ៊ីមែល លេខទូរព្ទ័ និង អាស័យដ្ឋាន ការចែករំលែកជាវិធីសាស្ត្រដ៏ល្អមួយដែលលោកអ្នកអាចបង្កើតបានក្នុង Landing Page។ បន្ទាប់ពីលោកអ្នកទទួលបានព័ត៌មានផ្លូវការនៃអតិថិជនគោលដៅរបស់លោកអ្នកហើយ អ្នកពិតជាមានភាពងាយស្រួលក្នុងការធ្វើទីផ្សារឡើងវិញតាមរយៈទីផ្សារក្រៅប្រព័ន្ធឌីជីថល (SMS, Radio…) និង ទីផ្សារឌីជីថល (Facebook, Google…)
ទី៤ យុទ្ធនាការនាឳកាសពិសេស
យើងមានថ្ងៃឈប់សម្រាកក្នុងឳកាសបុណ្យជាតិ និង អរន្តជាតិជាច្រើនថ្ងៃ ដែលមនុស្សទូទៅតែងតែហ៊ានចំណាយប្រាក់ជាងថ្ងៃធម្មតា។ ដូចនេះក្នុងរដូវការទិញទំនិញដ៏មមាញឹកនេះអ្នកត្រូវការការផ្សព្វផ្សាយផលិតផលដែលមានភាពទាក់ទាញ ប្រសិនបើអ្នកចង់ក្ដោបឳកាស់ចំណេញនេះ។
ទោះបីជាអាជីវកម្មអ្នកស្ថិតក្នុងវិស័យអ្វីក៍ដោយក្នុងឳកាសពិសេស អ្នកនឹងមានលទ្ធភាពទាញយកអតិថិជន និងបង្កើនកេរ្តិ៍ឈ្មោះស្លាកយីហោយ៉ាងពិតប្រាកដ។


4. បង្កើនទំនុកចិត្តដល់អតិថិជន
Landing Pages ជាទំព័រផ្លូវការមួយក្រៅអំពីការផ្ដល់ជូនទិន្នន័យផលិតផល ឬសេវាកម្ម វាក៍ជាកន្លែងផ្ដល់ព័ត៌មានច្បាស់លាស់អំពីអាជីវកម្មអ្នក នឹងជះឥទ្ធិពលវិជ្ចមានដល់ការសម្រេចចិត្តរបស់ដ៏អតិថិជន ពីព្រោះទិន្នន័យទាំងនោះនឹងជួយឲ្យពួកគាត់មានទំនុកចិត្តមកលើអាជីវកម្មរបស់អ្នក។
តើព័ត៌មានអ្វីខ្លះដែលអ្នកត្រូវតែបង្ហាញនៅក្នង Landing Page? តើ Landing Page អាចបង្ហាញព័ត៌មានទាំងអស់នោះបានឬទេ? ខាងក្រោមនេះជាព័ត៌មានដែលលោកអ្នកត្រូវតែបង្ហាញ និងជាអ្វីដែលLanding Pageផ្ដល់ជូន ៖
– ឈ្មោះអាជីវកម្ម
– ចំណងជើងធំ និង ចំណងជើងរង
– ការពិពណ៌នានៃសេវាកម្ម និង អត្ថប្រយោជន៍នៃការផ្ដល់ជូនពិសេស
– បង្ហាញការបរិច្ឆេទជិតផុតកំណត់
– ទម្រង់ចាប់ទទួលយកទិន្នន័យទស្សនិកជន
– រូបភាព ឬ វីដេអូខ្លីដែលជួយឲ្យទស្សនិកជនជ្រាបកាន់តែច្បាស់អំពីគោលដៅ អាជីវកម្មរបស់អ្នក
– បង្ហាញអាស័យដ្ឋាន លេខទូរសព្ទ័ទំនាក់ទំនង…
– ការបង្ហាញសេចក្ដីទុកចិត្តលើគុណភាពដែលទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម មិតិយោបលអតិថិជនចាស់ៗ ឬ ផ្លាកសញ្ញាសុវត្ថិភាព
ចំនុចសំខាន់នោះយើងអាចដាក់តំណរភ្ចាប់ទៅកាន់បណ្ដាញសង្គម ឬ ទម្រង់សំនួរផ្សេងៗ ដែលជួយឲ្យអ្នកយល់ដឹងកាន់តែច្បាស់អំពីសកម្មភាពអតិថិជន។


ការកំណត់គោលដៅក្នុងការធ្វើយុទិ្ធសាស្ត្រទីផ្សារជាក់លាក់នឹងបង្កើនទំនាក់ទំនងរវាងអាជីវកម្ម និងអតិថិជនកាន់តែមានភាពជិតសិទ្ធិ ដើម្បីឲ្យពួកគេយលដឹងពីអាជីវកម្ម ដើម្បីឈានទៅដល់ការលក់ដ៏ជោគជ័យទាំងនេះជាអ្វីដែល Landing Page ផ្ដល់ជូន។ សាកល្បងប្រើប្រាស់ Landing Page នៅក្នុងយុទ្ធនាការទីផ្សារបន្ទាប់របស់អ្នក!
Our Latest Blog