អាជីវកម្ម មួយមានផលិតផលល្អក៏មិនប្រាកដថាអាជីវកម្មនោះមានចំណែកទីផ្សាធំជាងគេនោះដែរ ហើយអាជីវកម្មដែលចំណាយលុយលើការធ្វើទីផ្សារច្រើនក៏មិនប្រាកដថាទាញយកចំណាប់អារម្មណ៏អតិថជនបានច្រើននោះដែរ។ ក្នុងអត្ថបងនេះខ្ញុំនិយាយដោយផ្ដោតច្រើនទៅលើការធ្វើទីផ្សារលើបណ្ដាញសង្គម ប៉ុន្តែសម្រាប់ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតក៏មិនមានលក្ខណខុសគ្នាប៉ុន្មាននោះដែរ ពីព្រោះយើងធ្វើការផ្សព្វផ្សាយទៅកាន់មនុស្សដូចគ្នា។
ពេលដែលអ្នកបើកទំព័រហ្វេសប៊ុក ភាគច្រើនមាតិការដែលបង្ហាញនៅលើ news feed របស់អ្នកសុទ្ធតែជាមាតិការដែលអ្នកចាប់អារម្មណ័ នេះក៏ព្រោះតែហ្វេសប៊ុកបានសិក្សារអំពីចំណង់ចំណូលចិត្តរបស់អ្នកហើយចង់ឲ្យអ្នកចំណាញពេលច្រើននៅលើ platform របស់គេ។ ដូច្នេះអ្នកក៏ចង់ឲ្យគោលដៅអតិថិជនរបស់អ្នកចំណាញពេលច្រើននៅមាតិការរបស់អ្នក ហើយឪកាសលក់ក៏មានច្រើនទៅតាមនោះដែរ។ ហើយសំនួរមួយដ៏សំខាន់ដែលអ្នកត្រូវសួរទៅកាន់ខ្លួនឯងនោះគឹថា
តើអ្វីជាចំណង់ចំនូលចិត្តគោលដៅអតិថិជនរបស់អ្នក ហើយពួកគេគឺជានរណា? ហើយពួកគេកំពុងមានបញ្ហាអ្វី?
បន្ទាប់មកទៀតអ្នកត្រូវគិតថាតើអ្នកចង់ឲ្យអតិថិជននិយាយអ្វីទៅកាន់ផលិតផលរបស់អ្នក មនុស្សភាពច្រើនតែងតែប្រាប់អតិថជនរបស់ពួកគេថាផលិតផលរបស់ពួកគេជាអ្វី ប៉ុន្តែបន្ថែមពីនេះអ្នកត្រូវឲ្យអតិថិជនរបស់អ្នកយល់ពីផលិផលរបស់អ្នកហើយពួកគេនិយាយដូចម្ដេចប្រាប់ទៅកាន់មិត្តភក្របងប្អូនអំពីផលិតផលរបស់អ្នក។ អ្វីដែលអតិថិជននិយាយអំពីផលិផលរបស់អ្នកជះឥទ្ធិផលយ៉ាងខ្លាំងនៅក្នុងទីផ្សារ ពីព្រោះពួកគេនិយាយអំពីអារម្មណ៏ដែលមានក្នុងចិត្តរបស់ពួកគេ។
អ្វីដែលយើងនិយាយទៅកាន់ទីផ្សារអាចធ្វើឲ្យអតិថិជនធុញទ្រាន់ ឬក៏ធ្វើឲ្យអតិថិជនចាប់អារម្មណ៏។ ចំនុចទាំងពីរខាងលើមានសារះសំខាន់ណាស់ក្នុងការរៀបចំមាតិការសំរាប់ការធ្វើទីផ្សារ។ ប្រសិនបើអ្នកស្វែងយល់ច្បាស់ក្នុងចំណុចទាំងពីរខាងលើ មាតិការរបស់អ្នកនិងកាន់តែមានភាពទាក់ទាញ ហើយអ្នកនិងមានប្រៀបនៅលើទីផ្សារ។