មុននឹងឈានទៅដល់ការសម្រេចចិត្តបិទការប៊ូស ឬ ទុកឲ្យដំណើរបន្ត យើងត្រូវសិក្សាអំពីកម្មវត្ថុដែលយើងចង់បានហើយនិងលទ្ធផលដែលអ្នកទទួលបានធៀបជាមួយនិងការចំណាយ។
ក្នុងរូបភាពខាងលើខ្ញុំបានបង្ហាញអំពីលទ្ធផលយុទ្ធនាការដែលមានកម្មវត្ថុផ្ដោតលើចំនួនសារ។ ក្នុងបទវិភាគនេះខ្ញុំនិងបង្ហាញ 2 ចំនុចដែលយើងគួរសិក្សាស្វែងយល់ និង រង្វាយតម្លៃ
ចំនុចទី១: ធៀបលទ្ធផលនិងតម្លៃទូទៅ
សម្រាប់ការ Boost ដែលកំណត់គោលបំណងបង្កើនចំនួនសារ (Campaign Objective As Message) ជាមធ្យមភាគនៃលទ្ធផលប៊ូសក្នុងហ្វេសប៊ុកតម្លៃ 1 សារចន្លោះពី 0.50$ ទៅ 1$ ដូចនេះករណីតម្លៃនៃការ Boost ឡើងខ្ពស់លើសពីចំនួនមធ្យមភាគរហូតដល់ 3$ យើងត្រូវធ្វើការ Optimize ads ដោយធ្វើបច្ចុប្បន្នភាពលើអតិថិជនគោលដៅ (Target Audiences [កែរប្រែលើទីតាំង អាយុ ភេទ និង ចំណង់ចំណូលចិត្ត] ) និង រូបភាព/វីដេអូ ដែលកំពុងធ្វើការផ្សព្វផ្សាយ។
ចំនុចទី២: ចំណូលពីការវិនិយោគ
ខ្ញុំសូមលើកយកតែ៣ចំណុចសំខាន់ក្នុងការរៀបរាប់ ទី១ តម្លៃទំនិញទិញចូល ទី២ ទឹកប្រាក់ចំណាយទៅលើការផ្សាយពាណិជ្ជកម្មលើបណ្ដាយសង្គមហ្វេសប៊ុក ទី3 ប្រាក់ចំណេញបន្ទាប់ពីការលក់។
សូមតាមដានករណីទី១ អាជីវកម្មអនឡាញផ្នែកសម្លៀកបំពាក់ទូទៅ គាត់អាចរកប្រាក់ចំណេញក្នុង ១ មុខចន្លោះពី 4$ ទៅ 4.5$ តាមទំនិញនិមួយៗ ។ នេះជាលទ្ធផលការ Boost របស់គាត់ដោយ 1 សារតម្លៃ 3$ យើងអាចគិតថាគាត់នឹងរកប្រាក់ចំណេញពី 1$ឡើងទៅ តែផ្ទុយទៅវិញយើងត្រូវមើលទៅលើមធ្យមភាគចំនួនការលក់ គាត់បានចំណាយលើការ Boost អស់300$ មានអ្នកឆាតចូលសរុប100នាក់ ហើយគាត់អាចលក់ចេញបានត្រឹមតែ10% នៃចំនួនអ្នកឆាតចូលសរុប ដូចនេះដើម្បីដឹងថាការប៊ូសនេះចំណេញ ឬ ខាត/បន្ត ឬ បិទ គឺយើងត្រូវធ្វើការគណនារកតម្លៃដែលយើងចំណាយដើម្បីទាញបានអតិថិជនម្នាក់ [100នាក់ (អ្នកឆាតចូលសរុប) X 10 (ចំនួនលក់ចេញ) / 100] X 3$= 30$ មានន័យថាគាត់ត្រូវចំណាយ 30$ ដើម្បីបានអតិថិជនម្នាក់។ ដូច្នេះបើធៀបការចំណាយជាមួយប្រាក់ចំណេញដែលគាត់ទទួលបាន គាត់គួរតែផ្អាកយុទ្ធនាការនេះ ឬ ធ្វើការ Optimize។
ឥលូវយើងមកសិក្សាលើករណីទី ២ ជាប្រភេទអាជីវកម្មលក់គ្រឿងអេឡិចត្រូនិច គាត់អាចរកប្រាក់ចំណេញក្នុង ១ មុខចន្លោះពី 100$ ទៅ 125$ តាមទំនិញនិមួយៗ លទ្ធផលការ Boost ១សារតម្លៃ 3$ ហើយគាត់អាចលក់ចេញបាន 10% នៃចំនួនអ្នកផ្ញើរសារចូលផេកដូចទៅនិងករណីទី១ ប៉ុន្តែដោយសារទំនិញគាត់មានប្រាក់ចំណេញខ្ពស់បើធៀបទៅនិងការចំណាយ យុទ្ធនាការអាចនិងនៅតែបន្តរទៅមុខបាន។