រាល់ពេលដែលយើងធ្វើការផ្សព្វផ្សាយលើ meta platform យើងតែងតែកំណត់សំគាល់ឃើញថាតម្លៃនៃការផ្សព្វផ្សាយមានការប្រែប្រួល ហើយលទ្ធផល ROAS (Return on Ads Spend) ក៏មានការប្រែប្រួលទៅតាមយុទ្ធនាការផងដែរ។ ទាំងនេះគឺមកពីលក្ខណប្រព័ន្ធ ផ្សព្វផ្សាយដេញថ្លៃរបស់ meta ដែលព្យាយាមធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមរបស់ខ្លួនទទួលបាននៅការផ្សព្វផ្សាយមួយដែលខ្លួនចង់ឃើញ ទន្ទឹមនឹងនេះក៏ជួយឲ្យអ្នកផ្សព្វផ្សាយអាចផ្សព្វផ្សាយទៅចំគោលដៅអតិថិជន។ ក្នុងអត្ថបទនេះខ្ញុំនិងបង្ហាញពី 3 ចំនុច ដែល meta យកមកប្រើធ្វើជាការដេញថ្លៃ
Advertiser bid
ចំនុចនេះគឺផ្អែកទៅលើយុទ្ធសាស្រ្តដេញថ្លៃការផ្សព្វផ្សាយរបស់អ្នកទីផ្សារ ប្រសិនបើយើងហ៊ានចំណាយកាន់តែច្រើននោះយើងក៏នឹងមានឪកាសកាន់តែខ្ពស់។ ប៉ុន្តែក៏មិនទាន់ប្រាកដ៏ដែល ថាយើងជោគជ័យលើយុទ្ធនាការតាមរយៈតម្លៃដែលយើងហ៊ានចំណាយខ្ពស់នោះ យើងត្រូវសិក្សាបន្តរទៅចំនុចទីពីរសិន។
Estimated Action Rates
ជាការប៉ាន់ស្មានលើអត្រាដែលអ្នកប្រើប្រាស់ ឬទស្សនិកជនរបស់អ្នក ធ្វើសកម្មភាពលើការផ្សព្វផ្សាយ ដូចជាការចុចលើលីង ចុច Like, Comment ជាដើម ដោយផ្អែកលើទិន្នន័យការផ្សព្វផ្សាយរបស់អ្នកពីមុនៗ មក។ ដូច្នេះមានន័យថាប្រសិនបើការបាន់ស្មានលើចំនួនដែលអ្នកប្រើប្រាស់ធ្វើសកម្មភាពលើការផ្សព្វផ្សាយរបស់អ្នកកាន់តែខ្ពស់ ការដេញថ្លៃរបស់អ្នកក៏កាន់តែមានទម្ងន់ជាងគូរប្រគួតប្រជែង។ ហេតុនេះហើយបានជាការរៀបចំមាតិការឲ្យបានត្រឹមត្រូវលើទំព័រអាជីវកម្មរបស់អ្នកជារឿងមួយដ៏ចាំបាច់បំផុត។
User Value
ប្រសិនបើការផ្សព្វផ្សាយរបស់អ្នកផ្ដល់គុណតម្លៃ ជួយដោះស្រាយបញ្ហាទស្សនិកជន នោះពួកគេក៏នឹងចូលចិត្តមើលតាមដានការផ្សព្វផ្សាយរបស់អ្នក។ ការចូលរួមរបស់ទស្សនិកជនលើការផ្សព្វផ្សាយរបស់អ្នក នឹងជួយឲ្យអ្នកទទួលបានពិន្ទុបន្ថែមដើម្បីជំរុញដល់ការដេញថ្លៃរបស់អ្នកផងដែរ។
សរុបសេចក្ដីមក meta និងគណនាលើចំនុចទាំង ៣ខាងលើដើម្បីឲ្យពិន្ទុដល់ការដេញថ្លៃ ប្រសិនបើយើងទទួលពិន្ទុខ្ពស់នោះការផ្សព្វផ្សាយនឹងស្ថិតនៅលំដាប់លើគេ។ ខាងក្រោមនេះជាសមីការគណនាតម្លៃពិន្ទុសំរាប់ការដេញថ្លៃ
Total Value = Advertiser bit x Estimated action rates + User value