មនុស្សជាច្រើនតែងគិតថាការផ្សព្វផ្សាយលើហ្វេសប៊ុកជាការងាយស្រួល ជាការពិតណាស់គ្រាន់តែចុចប៊ុតុង ផ្សព្វផ្សាយ(Boost) ពិតជាងាយស្រួលមែន ប៉ុន្តែអ្នកផ្សព្វផ្សាយមួយចំនួនធំរមែងជួបប្រទះនូវបញ្ហាជាច្រើនដែលបានកើតឡើងដូចជា Ads Reject, Account disable ជាពិសេសនោះគឺការចំនាយថវិកាច្រើនលើការផ្សព្វផ្សាយប៉ុន្តែមិនមានលទ្ធផល ឬនិយាយថា ROAS (Return On Advertising Spend) មិនសមាមាត្រ។ ដូច្នេះក្នុងអត្ថបទនេះខ្ញុំបង្ហាញពីគន្លឺះ Facebook Ads Strategy មួយដែលអាចជួយលោកអ្នកក្នុងការផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាព។ [មានវីដេអូបង្ហាញខាងក្រោម]
ជំហានទី១ ការប្រើប្រាស់ Ads Manager
Ads Manager មានជម្រើសសំរាប់រៀបចំការផ្សព្វផ្សាយច្រើនជាងការផ្សព្វផ្សាយតាមរយៈប៊ូតុង Boost នៅលើ Facebook Page។ ដើម្បីប្រើប្រាស់ Tool Ads Manager ជាដំបូងអ្នកចូលទៅកាន់ Facebook Page => Inbox => All Tools => Ads Manager បន្ទាប់មកបង្កើត Campaign ចំនុចដែលសំខាន់នោះគឺយើងត្រូវកំណត់លើ Ad set ឲ្យបានត្រឹមត្រូវ ខាងក្រោមនេះជា Setting មួយចំនួនដែលយើងត្រូវកំណត់
• Budget: ថវិការដែលអ្នកចង់ចំណាយក្នុងមួយថ្ងៃ
• Location: ទីតាំងដែលអ្នកចង់ផ្សព្វផ្សាយ
• Age: អាយុគោលដៅអតិថជន
• Detail target audience: ពត៍មានលំអិតខ្លះៗអំពីគោលដៅអតិថិជន
ឧទាហរណ៍
• Budget: 25$ per day
• Location: Cambodia
• Age: 18-45 years old
• Detail target audience: cosmetic, Online shopping …
ជំហានទី២ ការបង្កើត Ads Set
យើង Duplicate (ស្ទួន) ចំនួន ads set ដែលយើងចង់បាន និងដូរឈ្មោះ adset នីមួយៗ ទៅតាមឈ្មោះ detail target audience។
គោលបំណងនៃការ Duplicate នេះគឺយើងផ្ដោតតែ Detail target audience និងបំបែកចំនួនទឹកប្រាក់តូចៗ ព័តមានផ្សេងទៀតដូចជា អាយុ ទីតាំង អ្នកទាំងអស់គ្នាចង់ដូរ រឺមិនដូរក៏បាន ។
ជំហានទី៣ តាមដានលទ្ធផលនៃការប៊ូស
ជាក់ស្ដែង ការរៀបចំជាតារាងមួយគឺពិតជាសំខាន់ ដើម្បីងាយស្រួលវិភាគទៅលើ cost per result នៅក្នុង adset name ឬ យើងអាចតាមដានដោយផ្ទាល់តាមរយៈ Ads Manager Report។ យើងត្រូវវិភាគលទ្ធផល Ads របស់យើងជាប្រចាំ និងសិក្សាអំពីតម្លៃនៃការចំណាយ CPR(Cost Per Result) មានតម្លៃថ្លៃ មធ្យម ឬ ធូថ្លៃ។
ប្រសិនបើតម្លៃថ្លៃមានន័យថាលទ្ធផលនៃការប៊ូសមិនល្អ មធ្យមមានន័យថាលទ្ធផលសមាមាត្រ និង ធូថ្លៃ មានន័យថាការផ្សព្វផ្សាយដំណើរការបានល្អ។
បន្ទាប់ពីយើងរង្វាយតម្លៃទៅលើលទ្ធផលនៃ Ads Set និមួយៗរួចរាល់ហើយ យើងអាចបន្ត Ads Set ណាដែលមានលទ្ធផលល្អ និង ធ្វើការបិទ Ads Set ណាដែលមិនមានលទ្ធផលល្អ បន្ទាប់មកអាចយកទឹកប្រាក់នោះទៅដាក់បញ្ចូលក្នុង Ads Set ដែលដំណើរការល្អ។
បញ្ជាក់ : អ្នកអាចបន្ត 1ទៅ3 Ads Set ដែលល្អ។
តិចនិកមួយនេះពិតជាសំខាន់ សម្រាប់រាល់អាជីវកម្ម មិនថា ផលិតផល ឬ សេវាកម្ម គឺទទួលបានផល លើសពីការំពឹងទុក។
កុំភ្លេចអនុវត្តទាំងអស់គ្នាណា!!!!!