Facebook Analytics Tool គឺជាទម្រង់វិភាគដ៏ពិសេសមួយ ដែលអាចប្រើប្រាស់បានទាំងទកុំព្យូទ័រ និង ទូរសព្ទ័ដៃ។
កម្មវិធីវិភាគនេះនឹងជួយឲ្យអ្នកយល់ដឹងពីទស្សនិកជន ដើម្បីកំណត់គោលដៅក្នុងការផ្សព្វផ្សាយនៅលើបណ្ដាញហ្វេសប៊ុក រួមបញ្ចូលទាំងការប្រើប្រាស់គ្រប់ទម្រង់របស់អ្នកប្រើប្រាស់លើបណ្ដាញដ៏ធំមួយនេះ។
ប្រសិនបើអ្នកថ្មីក្នុងការផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុក អ្នកប្រហែលជាគិតថាការបង្ហោះរូបភាព ឬ វីដេអូកំសាន្តដែលមានភាពសប្បាយរីករាយ និងការរចនារូបភាពសម្រាប់ឧបត្ថម្ភ (Boost/Sponsored) នឹងជួយយីហោរបស់អ្នកទទួលបានការទទួលស្គាល់ និងអ្នកតាមដានច្រើន។
ទោះបីជាចំនុចខាងលើជាកត្តាសំខាន់សម្រាប់ហ្វេសបុកផេកដើម្បីបង្កើនអ្នកតាមដានក្ដី ប៉ុន្តែចំនុចចំបងនៃការធ្វើទីផ្សារលើបណ្ដាញដ៏ធំមួយនេះគឺតម្រូវឲ្យយើងមានគម្រោង និង គោលបំណងឲ្យបានច្បាស់លាស់។ប្រសិនបើអ្នកមិនបានយល់ដឹងអំពីចំនុចទាំងនេះទេ អ្នកនឹងបាត់បង់ឳកាស់ជាមិនខាន។
ការកំណត់គោលដៅសម្រាប់ការធ្វើទីផ្សារនៅលើហ្វេសប៊ុកជាមួយយុទិ្ធសាស្ត្រផ្សេងៗនឹងជួយឲ្យអាជីវកម្មរបស់អ្នកដំណើរការបានកាន់តែល្អ ជាពិសេសការវិភាគការផ្សាយពាណិជ្ជកម្ម (Facebook Analytics Tool) របស់អ្នកបន្ទាប់ពីពាណិជ្ជកម្មបានដំណើរការអស់រយៈពេលជាយូរមកហើយនឹងក្លាយជាមធ្យោបាយឆ្ពោះទៅរកការបង្កើនប្រាក់ចំណេញបន្ទាប់ពីការចំណាយ (ROI) របស់អ្នក។ នៅពេលដែលអ្នកផ្សាយពាណិជ្ជកម្មជាច្រើនកំពុងផ្ដោតសំខាន់ទៅលើឧបករណ៍ផ្សេងៗដូចជា Google Analytics និងFacebook Ads Manager ដើម្បីយល់ពីការធ្វើពាណិជ្ជកម្មឌីជីថលរបស់ពួកគេអោយកាន់តែប្រសើរ ហើយអ្វីកាន់តែពិសេសនោះ ក្នុងពេលឥឡូវនេះ ហ្វេសប៊ុកបានដាក់ចេញកម្មវិធីថ្មីគឺ Facebook Analytics Tool ដែលអ្នកទីផ្សារឌីជីថលគ្រប់គ្នាកំពុងយកចិត្តទុក្ខដាក់ខ្លាំង។
កម្មវិធីវិភាគរបស់ហ្វេសប៊ុកអាចបែងចែកជាក្រុមដូចជា Facebook pages, pixels, និង Apps ដើម្បីផ្តល់នូវរបាយការណ៍ពេញលេញនៃអន្តរកម្មរបស់អ្នកប្រើប្រាស់គ្រប់ពេលវេលា។ ឥឡូវនេះជាជំហានដំបូងយើងអាចតាមដានលទ្ធផលពីការប្រកាស់មាតិការ ឬ ធ្វើទីផ្សារ (Sponsored) ទៅកាន់ទស្សនិកជនគ្រប់ទម្រង់ឧបករណ៍ និង មជ្ឍដ្ឋាន ដែលហ្វេសប៊ុកហៅថា “people-first analytics for an omnichannel world.”
អ្វីដែលពិសេសបំផុតរបស់ Facebook Analytics Tool លោកអ្នកអាចប្រើប្រាស់ដោយឥតគិតថ្លៃទាំងស្រុង!
ដើម្បីមើលរបាយការណ៍ងតិថិជនរបស់អ្នកតាមរយៈ Facebook Analytics Tool បាន លោកអ្នកត្រូវាមាន Application ឬ Website ។ ដូច្នេះយើងសូមបង្ហាញអំពីរបៀបតម្លើង Pixel in Business Manager៖
– ចូលទៅកាន់ Business settings ក្នុង Business Manager
– ជ្រើសរើស Business Manager ណាមួយដែលអ្នកចង់តម្លើង Pixel
– ចុចលើពាក្យ Data sources និង Pixels
– ចុចលើពាក្យ + Add button
– សសេរឈ្មោះ Pixel របស់អ្នក
– បន្ទាប់មកដាក់ website URL
– ចុចពាក្យបន្ទាប់ (Continue)
– បន្ទាប់មក ហ្វេសប៊ុកផ្ញើរអ៊ីមែលទៅកាន់អ្នក ហើយធ្វើតាមការណែនាំនោះ។
នៅពេលដែលអ្នកចូលទៅកាន់ Facebook Analytics វានឹងបង្ហាញ ផ្ទាំងព័ត៌មានមួយដែលត្រូវបានបង្កើតដោយស្វ័យប្រវត្តិ ជាមួយនឹងទិន្នន័យដែលមានសារះសំខាន់បំផុតរួមមាន គំនួសពណ៌ កំណើនការចូលមើល ការរកប្រាក់ និង ទស្សនិកជន។


ប្រសិនបើអ្នកប្រើ Facebook Analytics tools ឱ្យបានត្រឹមត្រូវអ្នកនឹងទទួលបានអត្ថប្រយោជន៍គួរឱ្យកត់សម្គាល់ជាងដៃគូប្រកួតប្រជែងរបស់អ្នកឬម៉ាកផ្សេងទៀត ដោយធ្វើឱ្យអាជិវកម្មអ្នកប្លែកនៅលើបណ្ដាញហ្វេសប៊ុក និងបង្កើតមាតិកាដែលអ្នកអតិថិជនរបស់អ្នកចូលចិត្ត!
Our Latest Blog