Facebook បានធ្វើបច្ចុប្បន្នភាពថ្មី ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកម្ចាស់អាជីវកម្ម និង អ្នកប្រើប្រាស់លើបណ្ដាញសង្គម Facebook & Instagram ដែលមានឈ្មោះថា “Facebook Business Suite (FBS)”។ App FBS បង្កើតឡើងសម្រាប់គ្រប់គ្រង ២ បណ្ដាញនេះរួមគ្នាក្នុងការ កំណត់ពេលវាលាប្រកាស ( Post), ភ្ចាប់ទំនាក់ទំនងជាមួយអតិថិជន (Messenger connect with Customers) និង តាមដានរបាយការណ៍វិភាគ (Analysis insight) ។
ដើម្បីទទួលបានត្ថប្រយោជន៍បន្ថែមរបស់ Facebook business suite អ្នកត្រូវយល់ដឹងអំពីរបៀបភ្ជាប់រវាង Facebook & Instagram ខាងក្រោមនេះជាគុណសម្បត្តិបន្ថែម៖
1. ចំណេញពេលវេលា ៖ អ្នកអាចបង្ហោះទៅ Facebook និង Instagram ក្នុងពេលតែមួយ និង អាចគ្រប់គ្រងការបង្ហោះរបស់អ្នកតាមកាលវិភាគ។
2. ព័ត៌មានថ្មីៗ៖ ទទួលបានព័ត៌មានថ្មីៗភ្លាមៗនៅពេលអតិថិជនផ្ញើសារ បញ្ចេញមតិ និងសកម្មភាពផ្សេងៗទៀតនៅក្នុង Facebook & Instagram ដែលអ្នកត្រូវការឆ្លើយតបនៅក្នុងទំព័រតែមួយរបស់ Facebook Business Suite។
3. បង្កើនទស្សនិកជន៖ អ្នកអាចបង្កើនការប្រកាសឬបង្កើតការផ្សាយពាណិជ្ជកម្មដើម្បីឱ្យមនុស្សកាន់តែច្រើនបានឃើញការផ្សព្វផ្សាយអំពីអាជីវកម្មរបស់តាមបណ្ដាញទាំង២ក្នុងពេលតែមួយ។
👍ដើម្បីទទួលបានចំណេះដឹងបន្ថែម និង តាមដានការផុសរបស់យើងបន្តបន្ទាប់ទៀត កុំភ្លេច Like និង Follow 😘






Our Latest Blog