ការផ្សព្វផ្សាយ ឬប៊ូស(boost page)ទំព័រអាជីវកម្មជារឿងមួយដ៏ចាំបាច់សំរាប់ផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់លោកអ្នកដើម្បីឲ្យមានមនុស្សមើលឃើញច្រើន។ ប៉ុន្តែការប៊ូសទំព័រអាជីវកម្មឲ្យមានប្រសិទ្ធភាពតម្រូវឲ្យអ្នករៀបចំយុទ្ធសាស្រ្តឲ្យបានត្រឹមត្រូវ រួមជាមួយនិងមាតិកាដ៏ទាក់ទាញ។ ក្នុងអត្ថបទនេះខ្ញុំនិងបង្ហាញវិធីងាយៗដើម្បីឲ្យលោកអ្នកអាចចាប់ផ្ដើមប៊ូសជាលើកដំបូងតាមរយះទូរស័ព្ទដៃ សំរាប់លោកអ្នកដែលប្រើប្រាស់កុំព្យូទ័រក៏មានលំនាំស្រដៀងគ្នានេះដែរ
ជំហានទី១ ជ្រើសរើសផុស
ជាដំបូងអ្នកត្រូវចូលទៅកាន់ទំព័រអាជីវកម្មរបស់លោកអ្នក បន្ទាប់មកជ្រើសរើសផុសដែលលោកអ្នកចង់ប៊ូស ឬលោកអ្នកអាចជ្រើសរើសផុសដែលហ្វេសប៊ុកកំណត់ថាពេញនិយម (Popular)។ នៅខាងក្រោមផុសនិមួយៗលោកអ្នកអាចឃើញប៊ូតុងដែលដាក់ពាក្យថា “Boost”
ជំហានទី២ កំណត់គោលដៅយុទ្ធនាការ
លោកអ្នកត្រូវកំណត់ពីគោលដៅដែលលោកអ្នកចង់បានពីការធ្វើយុទ្ធនាការប៊ូសផេក។ ដែលជាទូទៅយើងជ្រើសរើសយក Automatic ឬ Get more messages។
- Automatic ហ្វេសប៊ុកនិងជ្រើសរើសគោលដៅដោយស្វ័យប្រវត្តិដោយជ្រើសរើសគោលដៅណាដែលផ្ដល់លទ្ធផលល្អសំរាប់យុទ្ធនាការរបស់អ្នក។ សំរាប់លោកអ្នកដែលមានបញ្ហាប៊ូសដំណើរការមិនសូវល្អអាចប្រើវិធីនេះបាន។
- Get more messages ហ្វេសប៊ុកនិងបង្ហាញការផ្សព្វផ្សាយទៅកាន់ក្រុមមនុស្សដែលអាចនិងផ្ញើរសារទៅកាន់លោកអ្នក។ នេះជាវិធីសាស្រ្តមួយដែលល្អបំផុតសំរាប់ទាញយកអតិថិជនបានយ៉ាងឆាប់រហ័សនៅលើហ្វេសប៊ុក។
- Get more video views ប្រើដើម្បីទាក់ទាញឲ្យមានអ្នកមើលវីដេអូរបស់លោកអ្នកឲ្យបានច្រើន តាមរយះការបង្ហាញការផ្សព្វផ្សាយទៅកាន់មនុស្សដែលកំពុងមើលវីដេអូ។
- Get more leads ប្រើប្រាស់ទំរង់បំពេញព័ត៍មាន ដើម្បីទាញយកព័ត៍មានពីភ្ញៀវដែលមានសក្ដានុពល
- Get more calls បង្ហាញការផ្សព្វផ្សាយទៅកាន់មនុស្សដែលអាចនិងខលទៅកាន់អាជីវកម្មរបស់អ្នក
ជំហានទី៣ កំណត់គោលដៅអតិថិជន
លោកអ្នកត្រូវដឹងថាតើមនុស្សប្រភេទណាដែលជាគោលដៅរបស់លោកអ្នក។ ផលិតផលឬសេវាកម្មនិមួយៗមានគោលដៅអតិថិជនផ្សេងៗពីគ្នា នេះជាផ្នែកមួយដែលលោកអ្នកត្រូវសិក្សាពីទីផ្សារផងដែរ។ កត្តាកំណត់គោលដៅអតិថិជនលើហ្វេសប៊ុករួមមាន អាយុ ភេទ ទីកន្លែង ចំណង់ចំណូលចិត្ត អាកប្បកិរិយា ប្រជាសាស្ត្រ -ល។
ជំហានទី៤ កំណត់ខ្ទង់ចំណាយ
លោកអ្នកគួរសិក្សាអំពីខ្ទង់ចំណាយកំរិតណាដែលសក្ដិសមសំរាប់អាជីវកម្មរបស់លោកអ្នក។ បន្ទាប់មកបំបែកខ្ទង់ចំណាយទៅតាមយុទ្ធនាការនិមួយៗ។ លោកអ្នកអាចសិក្សាខ្ទង់ចំណាយ ដោយប្រៀបធៀបការចំណាយលើការផ្សព្វផ្សាយ ជាមួយចំណូលដែលលោកអ្នកទទួលពីការលក់។
ខាងក្រោមនេះជាវីដេអូបង្ហាញអំពីការបូសហ្វេសប៊ុក