ហ្វេសប៊ុកជាបណ្ដាញសង្គមមួយដែលកំពុងពេញនិយមប្រើប្រាស់ក្នុងប្រទេសកម្ពុជា។ ដូច្នេះការធ្វើទីផ្សារលើហ្វេសប៊ុកជាវិធីមួយដែលល្អបំផុតដើម្បីផ្សព្វផ្សាយផលិតផលនិងសេវាកម្មរបស់លោកអ្នក។ គណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកអាចប្រើប្រាស់សំរាប់ទំនាក់ទំនងទៅកាន់មិត្តភ័ក្រ្តរបស់អ្នក ប៉ុន្តែសំរាប់អាជីវកម្មការប្រើប្រាស់គណនីយផ្ទាល់ខ្លួនតែមួយមុខគត់មិនគ្រប់គ្រាន់នោះទេ អ្នកត្រូវមានទំព័រអាជីវកម្មមួយទៀតដើម្បីធ្វើការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ។
ជំហានដំបូងអ្នកត្រូវធ្វើគឺត្រូវបង្កើតទំព័រអាជីវកម្មមួយជាមុនសិន។ ខាងក្រោមនេះជាជំហានងាយៗដើម្បីបង្កើតទំព័រអាជីវកម្ម (ហ្វេសប៊ុកផេក)តាមរយះទូរស័ព្ទដៃ សំរាប់លោកអ្នកប្រើប្រាស់កុំព្យូទ័រក៏មានលំនាំដូចគ្នានេះដែរ។
ជំហានទី១ ចាប់ផ្ដើមបង្កើតផេក
អ្នកត្រូវមានគណនីហ្វេសប៊ុកផ្ទាល់ខ្លួនមួយជាមុនសិន បន្ទាប់មកលោកអ្នកចូលទៅកាន់ “Menu” ហើយចុចលើប៊ូតុង “Pages” លោកអ្នកនិងចូលទៅកាន់ផេកដែលដូចទៅនិងរូបទី២។ ចុចលើប៊ូតុង “Create” ដើម្បីចាប់ផ្ដើមបង្កើតផេក។


បន្ទាប់មកអ្នកត្រូវជ្រើសរើសប្រភេទអាជីវកម្មរបស់អ្នក(category) និងកំណត់ឈ្មោះទំព័រ(ផេក)របស់លោកអ្នក។ អ្នកគួរសរសេឈ្មោះទំព័រ(ផេក)ឲ្យដូចទៅនិងឈ្មោះអាជីវកម្មរបស់លោកអ្នក និងមិនគួរប្រើប្រាស់ឈ្មោះទំព័រដែលវែងពេកព្រោះអាចនិងពិបាកក្នុងការចង់ចាំ។


សំរាប់អាសយដ្ឋានត្រូវជ្រើសរើសទីតាំងហាងរបស់លោកអ្នកដែលត្រឹមត្រូវ និងដាក់រូបភាព profile និង cover ទំព័រអាជីវកម្ម។ សំរាប់រូបភាពជាកត្តាដ៏សំខាន់ដែលអាចផ្ដល់ទំនុកចិត្តដល់អតិថិជនរបស់លោកអ្នក លោកអ្នកអាចទាក់ទងមកក្រុមការងារ Colowi ដែលមានជំនាញរចនា(Graphic Design) ដើម្បីជួយរចនារូបភាពសំរាប់អាជីវកម្មរបស់លោកអ្នក។


ជំហានទី២ ដាក់បញ្ចូលព័ត៍មានសំខាន់ៗ
បន្ទាប់ពីបង្កើតទំព័រអាជីវកម្មបានជោគជ័យ លោកអ្នកត្រូវដាក់បញ្ចូលព័ត៍មានសំខាន់ៗមួយចំនួនដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ញៀវដែលចូលមកមើលទំព័រអាជីវកម្មរបស់លោកអ្នក។ ព័ត៍មានដែលសំខាន់ៗរួមមាន ទីតាំង ព័ត៍មានលំអិត(Description) លេខទំនាក់ទំនង គេហទំព័រ(ប្រសិនបើមាន) អុីម៊ែល ពេលវលាដែលអាជីវកម្មរបស់លោកអ្នកបើកដំណើរការ ជាដើម។ ដើម្បីចូលទៅបំពេញព័ត៍មានទាំងនេះទីមួយលោកអ្នកចូលទៅកាន់ទំព័រអាជីវកម្មរបស់លោកអ្នក បន្ទាប់មកចូលទៅកាន់ “Setting” ដូចរូបខាងក្រោម



ជំហានទី៣ ផុសផលិតផលឬសេវាកម្ម
បន្ទាប់ពីលោកអ្នកបានបំពេញព័ត៍មានតាមជំហានទី១ និងទី២រួចរាល់ លោកអ្នកអាចចាប់ផ្ដើមផុសផលិតផល ឬសេវាកម្មរបស់លោកអ្នកនៅលើទំព័រអាជីវកម្មបានហើយ។ គួរចំណាំថាទីតាំងដែលលោកអ្នកផុសមានពីរកន្លែង ទី១គឺក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន និងមួយទៀតគឺទំព័រអាជីវកម្មដែលលោកអ្នកទើបនិងបង្កើត។ ដើម្បីផុសចូលទៅកាន់ទំព័រអាជីវកម្មលោកអ្នកត្រូវទៅកាន់ទីតាំងទំព័រអាជីវកម្មជាមុនសិនតាមរយះប៊ូតុង “menu” ហើយចុចលើឈ្មោះទំព័ររបស់អ្នក ដូចរូបខាងក្រោម។ បន្ទាប់មកទៀតលោកអ្នកចុចប៊ូតុង “Create Post” ដើម្បីចាប់ផ្ដើមផុស


ជំហានទី៤ ណែនាំមិត្តភ័ក្រ្តឲ្យ like ទំព័រអាជីវកម្ម
លោកអ្នកត្រូវណែនាំមិត្តភ័ក្រ្តឲ្យស្គាល់ និង ចូលចិត្ត (like) ទំព័រអាជីវកម្មរបស់លោកអ្នក។ ពេលដែលមិត្តភ័ក្រ្ត និង មិត្តរបស់មិត្តភ័ក្រ្ត របស់អ្នកស្គាល់ទំព័រអាជីវកម្មរបស់អ្នកកាន់តែច្រើននោះឪកាសនៃការផ្សព្វផ្សាយក៏កាន់តែធំនិងមានសក្ដានុពល។ ដើម្បីចាប់ផ្ដើមលោកអ្នកចុចលើប៊ូតុង “More” បន្ទាប់មកទាញចុះក្រោមបង្អស់ហើយចុចលើពាក្យ ”Invite Friends”។ មកដល់ចំណុចនេះលោកអ្នកត្រូវជ្រើសរើសលើឈ្មោះមិត្តភ័ក្រ្តដែលលោកអ្នកចង់ណែនាំ ហើយចុចលើប៊ូតុង “Send Invites”។ លោកអ្នកអាចមើលរូបភាពខាងក្រោមជាគំរូ



ដើម្បីឲ្យផេករបស់អ្នកកាន់តែមានអ្នកមើលឃើញច្រើនអ្នកត្រូវមានយុទ្ធសាស្រ្តទីផ្សារដើម្បីប៊ូសផុសរបស់លោកអ្នក នេះជាចំណុចដែលអ្នកត្រូវចំណាយលុយឲ្យហ្វេសប៊ុកដើម្បីផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់លោកអ្នក។ លោកអ្នកក៏អាចទាក់ទងមកក្រុមការងារ colowi ដើម្បីជួយគ្រប់គ្រង់លើការផ្សព្វផ្សាយនិងចំណាយទាំងនេះផងដែរ(Facebook ad management) ។
ម្យ៉ាងទៀតដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទំព័រអាជីវកម្មរបស់អ្នក ខ្ញុំណែនាំលោកអ្នកឲ្យតំឡើងកម្មវិធី “Business Suite” របស់ហ្វេសប៊ុក នៅលើទូរស័ព្ទដៃរបស់លោកអ្នក។