អ្នកប្រហែលបានដឹងយ៉ាងច្បាស់ថា Google ជាទំព័រស្វែងរកទិន្នន័យ ឬ ឈ្មោះគេហទំព័រណាមួយនៅលើបណ្ដាញអុីនធឺណិត។ ថ្ងៃនេះយើងខ្ញុំនឹងលើកយកកម្មវិធីសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសកម្មវិធីក្នុងការជួយគាំទ្រទីផ្សារឌីជីថលដែលដែលអ្នកទាំងអស់គ្នាអាចប្រើប្រាស់បាន ដោយគ្រាន់តែចុះឈ្មោះតែប៉ុណ្ណោះ។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកម្មវិធីសំខាន់ៗទាំង ២៨របស់ Google ដែលមានអ្នកនិយមប្រើប្រាស់ច្រើន សូមតាមដានជាមួយ Colowi ទាំងអស់គ្នា:
1. Google Ads – ជាកម្មវិធីដែលអាចឲ្យយើងធ្វើការផ្សាយពាណិជ្ជកម្មយ៉ាងទូលំទូលាយនៅលើពិភពអុីធឺណិត។ អតិថិជនអ្នកអាចស្វែងរក ឬ ឃើញការផ្សព្វផ្សាយអាជីវកម្មរបស់អ្នកនៅលើ Google Search, Youtube, ផែនទី និង បណ្ដាញរបស់ Google ជាច្រើនទៀត។


2. Google Ad Manager – ជាកម្មវិធីគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម សម្រាប់អ្នកនិពន្ធល្បី ៗ ដែលមានសិទ្ធក្នុងការកំណត់ពាណិជ្ជកម្មដែលត្រូវផ្សព្វផ្សាយនៅលើគេហទំព័ផ្ទាល់ខ្លួន។ Ad Manager ផ្តល់នូវការគ្រប់គ្រងរួម និង គាំទ្របណ្តាញផ្សព្វផ្សាយជាច្រើនរួមមាន AdSense, Ad Exchange និងបណ្តាញភាគីទីបី ដើម្បីគ្រប់គ្រងប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មដែលភាគច្រើនកើតឡើងតាមរយៈកិច្ចព្រមព្រៀងផ្ទាល់ពីអ្នកទិញ។


3. Google Marketing Platform (Google Analysis) – ជា Platform សម្រាប់វិភាគគេហទំព័រ និង ផ្ដល់ជូននូវរបាយការណ៍ជាក់លាក់នៃចំនួនអ្នកចូលមើលគេហទំព័រ ទិន្នន័យទាំងនេះអ្នកអាចយកទៅប្រើប្រាស់សម្រាប់ការកំណត់គោលដៅអតិថិជនក្នុងពេលធ្វើពាណិជ្ជកម្មអនឡាញ។


4. Google AdSense – ត្រូវបានប្រើប្រាស់សម្រាប់អ្នកសរសេរអត្តបទដើម្បីរកប្រាក់ចំណូលអំពីការបង្ហាញពាណិជ្ជកម្មនៅលើទំព័រមាតិការបស់ខ្លួន។


5. Google Bookmarks – ជាកម្មវិធីដែលបានបង្កើតឡើងមកស្រាប់ជាមួយការតម្លើងGoogle CHROME ក្នុងការកំណត់ចំណាំ ឬ រក្សាទុក URL


6. Google Drive – សម្រាប់រក្សាទុកទិន្នន័យដូចជា រូបភាព វីដេអូ ឯកសារជាច្រើនប្រភេទទៀតដោយឥតគិតថ្លៃជាមួយទំហំ 15GB។


7. Google Meet – ជាកម្មវិធីសម្រាប់ភ្ជាប់ទំនាក់ទំនងជាវីដេអូបង្កើតឡើងក្នុងការជំនួស Google Hangout ។


8. Gmail (Google Mail) – សម្រាប់ការផ្ញើរសាអេឡិចត្រូនិច។


9. Google Keep – ជាកម្មវិធីសម្រាប់កត់កំណត់ត្រាដោយប្រើប្រាស់បានទាំងទូសព្ទ័ដៃ និង កុំព្យូទ័រ


10. Google Play Music – អ្នកអាចបើកបទចម្រៀងស្ដាប់ទាំងទូរសព្ទ័ដៃ និង នៅលើកុំព្យូទ័រដែលមានចម្រៀងរាប់លានបទ។


11. Google Maps – សម្រាប់បង្ហាញផ្លូវ និង រូបភាពផ្កាយរណបដោយផ្តល់ទិសដៅជាក់លាក់ ជាពិសេសសម្រាប់ការស្វែងរកអាស័យដ្ឋានអាជីវកម្ម ឬ តំបន់ណាមួយ។


12. Google Search Console: ជាសេវាកម្មឥតគិតថ្លៃដែលផ្តល់ដោយ Google ដែលជួយអ្នកអោយត្រួតពិនិត្យ ថែរក្សា និងដោះស្រាយបញ្ហាវត្តមានគេហទំព័ររបស់អ្នកនៅពេលមានការស្វែងរកគេហទំព័រអាជីវកម្មរបស់អ្នកលើបណ្ដាញអុីនធឺណិត។


13. G-Suite – សម្រាប់អាជីវកម្ម សហគ្រាស ស្ថាប័នអប់រំជាច្រើនដោយអាចប្រើប្រាស់អត្តសញ្ញាណផ្ទាល់ខ្លួន និង ប្រើប្រាស់ដោយឥតគិតថ្លៃក្រោម Domain Name របស់ Google។ សេវាកម្មទាំងនោះរួមមាន៖ Gmail, Google Meet, Google Calendar, Google Docs, Google Sheets, Google Forms, Google Slides, Google Sites, Google Contacts and Google Groups.


14. Blogger – weblog publishing tool – ជាទំព័រផ្សព្វផ្សាយមួយសម្រាប់ប្រើប្រាស់ក្នុងការបង្កើតកំណត់ហេតុផ្ទាល់ខ្លួន និង មានលក្ខណៈពិសេសដូចជាការសរសេរអត្ថបទ រូបថត មតិយោបល់ និង ការចែករំលែកចំណេះដឹងបច្ចេកទេសជាដើម។


15. Google Calendar – ជាកាលវិភាគគ្រប់គ្រងពេលវេលា ដែលបង្កើតដោយហ្គូហ្គោល។អ្នកអាចប្រើប្រាស់បានទាំងនៅលើគេហទំព័រ កម្មវិធីទូរស័ព្ទសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និង ប្រព័ន្ធប្រតិបត្តិការ iOS ។ លើពីនេះ Google Calendar អនុញ្ញាតឱ្យអ្នកប្រើបង្កើត និង កែសម្រួលព្រឹត្តិការណ៍បាន។


16. Google Classroom – ជាប្រព័ន្ធគ្រប់គ្រងមាតិកាសម្រាប់សិស្សនុសិស្សដើម្បីសម្រួលដំណើរការនៃការចែករំលែកឯកសាររវាងអ្នកគ្រូ/លោកគ្រូ និងសិស្ស កំណត់កិច្ចការសាលា និង ផ្តល់ការទំនាក់ទំនងកាន់តែជិតសិ្និទ្នសម្រាប់ថ្នាក់រៀនលើបណ្ដាញអុីនធឺណិត។


17.Google App Engine(Google Cloud) – សម្រាប់សរសេរ និង ដំណើរការកម្មវិធីលើទូរសព្ទ័ដៃ


18. Google PageSpeed Tools – សម្រាប់ត្រួតពិតនិត្យល្បឿននៃការចូលមើលក្នុងគេហទំព័រ និង រាយការអំពីរបាយការណ៍កំហុសឆ្គងដែលបណ្ដាលឲ្យគេហទំព័រដំណើរការយឺត។


19. Google Translate – ប្រើប្រាស់សម្រាប់បកប្រែពាក្យ ឃ្លា និង គេហទំព័របានភ្លាមៗរវាងភាសាអង់គ្លេសជាមួយភាសាផ្សេងៗទៀតជាង ១០០ ភាសាទូទាំងសកលលោក។


20. Google Moon – គឺជាលក្ខណៈពិសេសមួយរបស់ Google Earth ដែលបង្ហាញរូបភាពផ្កាយរណបនិង អនុញ្ញាតឱ្យអ្នករុករកមើលទិន្នន័យនៅលើឋានព្រះច័ន្ទ។


21. Google Sky- ប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណផ្កាយ ភព និងអង្គធាតុផ្សេងៗជាច្រើនទៀតនៅក្នុងលំហអាវកាស។


22. Google Docs – គឺជាកម្មវិធីដែលមានភាពស្រដៀងគ្នាទៅនឹង Microsoft Word ដែលត្រូវបានប្រើប្រាស់សម្រាប់បង្កើតអត្តបទ ឯកសារការងារ ចំណេះដឹង ហើយអាចកែសម្រួលជាមួយអ្នកផ្សេងក្នុងពេលតែមួយ ហើយអាចប្រើប្រាស់ជាមួួយកុំព្យូទ័រ ទូរស័ព្ទដៃ ឬថេប្លេតនៅលើបណ្ដាញអុីនធឺណិត ដោយឥតគិតថ្លៃជាមួយគណនីGoogle។


23. Google Sheet – គឺជាកម្មវិធីដែលមានភាពស្រដៀងគ្នាទៅនឹង Microsoft Excel ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចងក្រងឯកសារការងារ និង រៀបចំសៀវភៅបញ្ជីដោយអាចចែករំលែក ឬកែប្រែទិន្នន័យជាមួយអ្នកផ្សេងក្នុងពេលតែមួយនៅលើបណ្ដាញអុីនធឺណិត។


24. Google Slide – ជាកម្មវិធីដែលមានភាពស្រដៀងគ្នាទៅនឹង Power Point ដែលត្រូវបានប្រើប្រាស់សម្រាប់ការធ្វើបទបង្ហាញដូចជា កិច្ចការសាលារៀន គម្រោង វគ្គបណ្តុះបណ្តាលជាច្រើនទៀត ហើយកាន់តែពិសេសអ្នកអាចធ្វើការកែសម្រួលលើស្លាយក្នុងពេលតែមួយដូចគ្រាប់តែចែករំលែកតំណភ្ជាប់ (Link) ហើយរាល់ការកែសម្រួលត្រូវបានរក្សាទុកដោយស្វ័យប្រវត្តិ។


25. Google Form – ជាកម្មវិធីសម្រាប់ធ្វើការស្ទង់មតិ ឬ ដើម្បីប្រមូលទិន្នន័យ លើបណ្ដាញអុីនធឺណិត។


26. Google Chrome – គឺជាកម្មវិធីសម្រាប់ស្វែងរកគេហទំព័រផ្សេងៗជាច្រើនទូទាំងពិភពលោក


27. Google Photo – ជាកន្លែងសម្រាប់ផ្ទុករូបថត និង វីដេអូ ដែលបានផ្ដល់ភាពងាយស្រួលសម្រាប់ការចែករំលែក និងការរក្សារទុក។ ករណីអ្នកបាត់បង់ទូរសព្ទ័ដៃដោយកត្តាណាមួយ អ្នកអាចទាញយករូបភាពទាំងនោះមកវិញដោយគ្រាន់តែមានគណី Google។


28. Google My Business – គឺជាទំព័រមួយដែលផ្ដល់ភាពងាយស្រួលសម្រាប់អាជីវកម្ម និង អង្គភាពដើម្បីដាក់បង្ហាញសេវាកម្ម ផលិតផល ឬ ចក្ខុវិស័យនៅលើអ៊ីនធឺណិតជាពិសេសក្នុងការស្វែងរកនៅលើ Google និង Google Map។


Our Latest Blog