អំពីពួកយើង

ខូឡូវី ឯ.ក គឺជាក្រុមហ៊ុនទីផ្សារឌីជីថលដែលបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា។ យើងប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ និងយុទ្ធសាស្ត្រទីផ្សារប្រកបដោយភាពច្នៃប្រឌិតដើម្បីជួយអាជីវកម្មរបស់លោកអ្នកឱ្យកាន់តែប្រសើរឡើងនឹងឈានទៅដល់អតិថិជនគោលដៅពិតប្រាកដ៏។ យើងគឺជាភ្នាក់ងារទីផ្សារដំបូងគេនៅកម្ពុជាដែលផ្តោតលើបច្ចេកវិទ្យាច្នៃប្រឌិតហើយបានជួយសហគ្រាសខ្នាតតូច និង សហគ្រាសខ្នាតធំជាច្រើន ដើម្បីឲ្យពួកគេភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនបានកាន់តែប្រសើរ និងជួយពង្រីកអាជីវកម្មរបស់ពួកគេឆ្ពោះទៅកាន់ភាពជោគជ័យមួយកម្រិតទៀត។

នៅក្នុងពិភពមួយដែលគ្របដណ្តប់ដោយបច្ចេកវិទ្យាយើងជឿជាក់ថាទីផ្សារឌីជីថលគឺជាអនាគតសម្រាប់អាជីវកម្មទាំងអស់។ ប្រសិនបើអាជីវកម្មរបស់អ្នកមិនទាន់ប្រើយុទ្ធសាស្ត្រទីផ្សារតាមអ៊ិនធីណេតទេនោះជាការសំខាន់អ្នកចាប់ផ្តើមសម្របខ្លួនក្នុងពេលឥឡូវនេះ។ អាជីវកម្មដែលខកខានមិនបានធ្វើដូច្នេះទំនងជានឹងដើរថយក្រោយនៅពេលអនាគត។

អំពីពួកយើង

  • យើងផ្តោតលើបច្ចេកវិទ្យាច្នៃប្រឌិតចុងក្រោយ។
  • យើងបំពេញភារកិច្ចទាំងអស់ដោយការស្រលាញ់។
  • យើងមិនផ្ដោតទៅការលក់ផលិតផល ប៉ុន្តែយើងផ្ដល់ជូននូវដំណោះស្រាយ។
  • យើងឈរលើគោលការណ៍ភាពស្មោះត្រង់ ដោយរក្សារឯកជនភាពរបស់ឥតិថិជន។
  • យើងជឿជាក់យ៉ាងមុតមាំថា ភាពជោគជ័យរបស់អតិថិជនគឺជាសមិទ្ធផលល្អបំផុតនៃភាពរីកចម្រើនរបស់យើងខ្ញុំ។
animationanimation