ហេតុផលទាំង ៥ យ៉ាងដែលអ្នកគួរប្រើអុីម៉ែលសម្រាប់ការធ្វើទីផ្សារ
មានអ្នកប្រើប្រាស់ច្រើន
មនុស្ស ៩ ពាន់លាននាក់ទូទាំងសកលលោកកំពុងប្រើកម្មវិធីអុីមែ៉លក្នុងការប្រាស័យទាក់ទងការងារ ឬ មុខជំនួញផ្សេងៗ
ប្រើប្រាស់អុីម៉ែលជារៀងរាល់ថ្ងៃ
៩១% នៃអ្នកប្រើប្រាស់បានចូលមើលអុីមែ៉លរបស់ពួកគេជារៀងរាល់ថ្ងៃ
ការសន្ទនាកើនឡើងនៅក្នុងគេហទំព័រ
ជាកន្លែងមួយដែលអ្នកផ្ដល់តំណរភ្ជាប់ឲ្យអតិថិជនអ្នកចូលមើលសេវាកម្ម ផលិតផល ឬព័ត៌មានថ្មីៗក្នុងគេហទំព័រអ្នក។
ចំណាយតិចមានប្រសិទ្ធិភាពខ្ពស់
ការចំណាយតិចមានប្រសិទ្ធិភាពខ្ពស់(យោងទៅតាមការស្រាវជ្រាវរបស់សមាគមទីផ្សារដោយផ្ទាល់ហៅកាត់ថា DMA សម្រាប់រាល់ការចំណាយ ១ ដុល្លារក្នុងការធ្វើទីផ្សារតាមរយៈអុីម៉ែល អ្នកអាចរកចំណូលបាន ៤០ ដុល្លារមកវិញ។
ទទួលបានការចាប់អារម្មណ៍ខ្ពស់ពីអ្នកនិយមប្រើប្រាស់ទូរសព្ទ័ដៃ
អុីម៉ែលជួយឲ្យអាជីវកម្មអ្នកទៅដល់អ្នកនិយមប្រើប្រាស់ទូរស័ព្ទដៃចល័ត ដែលពួកគេតែងតែទទួលបានការជូនដំណឹងខ្លីៗ នេះជាហេតុតដែលឲ្យពួកគេពិនិត្យការផ្ញើរសារបានឆាប់រហ័យ មិនថាការផ្ញើរសារជាលក្ខណៈពាណិជ្ជកម្មក្ដី។
ពាណិជ្ជកម្មអំពី ផលិតផល / សេវាកម្ម
ការធ្វើទីផ្សារតាមរយៈអ៊ីម៉ែលផ្តល់ឲ្យអ្នកនូវការរៀបចំការផ្សព្វផ្សាយដែលមានលក្ខណៈបត់បែនតាមប្រភេទអតិថិជន ដូចជាការផ្ដល់លេខកូដបញ្ចុះតម្លៃ ប័ណ្ណទូទាត់ដែលមានបង្ហាញស្លាកយីហោរបស់អ្នក និង សកម្មភាពផ្សព្វផ្សាយពិសេសៗដែលអ្នកអាចជូនដំណឹងបានឆាប់រហ័យ និងត្រូវគោដៅ។
គន្លឹះក្នុងការធ្វើទីផ្សារអុីម៉ែលដើម្បីទទួលបានជោគជ័យ
- ភាពជោគជ័យក្នុងយុទ្ធនាការធ្វើទីផ្សារតាមអីុម៉ែល អ្នកត្រូវផ្តោតសំខាន់លើ អាស័យដ្ឋានអីុម៉ែល ដែលកំពុងមានក្នុងបញ្ជីធ្វើយុទ្ធនាការរបស់អ្នក។
- បង្កើតតំណរភ្ចាប់សម្រាប់ឲ្យទស្សនិកជនចុចចូលទៅកាន់ទំព័រលែងឌីងដើម្បីទទួលបានព័ត៌មានលម្អិតនៃអាជីវកម្មរបស់អ្នក និង ជ្រាបកាន់តែច្បាស់អំពីចំណាប់អារម្មណ៍របស់ពួកគេ។
- ចាប់ផ្តើមជាមួយនឹងប្រធានបទដ៏ល្អណាមួយ ដើម្បីទាក់ទាញទស្សនិកជនឱ្យធ្វើសកម្មភាពអាន ឬ ចុចតំណរភ្ចាប់ណាមួយនៅលើអុីម៉ែលរបស់អ្នកដែលបានផ្ញើរទៅ។
- យុទ្ធសាស្រ្តក្នុងការបង្កើតយុទ្ធនាការអុីម៉ែលមួយដ៏មានប្រសិទ្ធិភាពតម្រូវឲ្យអ្នករៀបចំធ្វើផែនការ និង គិតអំពីចំណុចសំខាន់ៗ។
- ធ្វើការរចនាទម្រង់អីុម៉ែលដែលបង្ហាញអំពីស្លាកយីហោ, គោលដៅ, រូបភាព និង ព័ត៌មានណែនាំដើម្បីឲ្យទស្សនិកជនចងចាំពីអត្តសញ្ញាណអាជីវកម្មរបស់អ្នក។
- យល់ដឹងកាន់តែច្បាស់អំពីឥរិយាបទរបស់អតិថិជន និង ចាប់យកឱកាសក្នុងការយកឈ្នះនៃយុទ្ធនាការផ្សព្វផ្សាយរបស់អ្នក។
សេវាកម្មគ្រប់គ្រងនិងរចនាទីផ្សារតាមអុីមែ៉ល
យើងខ្ញុំនឹងរៀបចំទម្រង់ និង ទិន្នន័យទាំងអស់សម្រាប់ដាក់ក្នុងទីផ្សារអុីម៉ែល ដោយធានាថាមាតិកាត្រូវបានរៀបចំយ៉ាងពិសេសសម្រាប់អាជីវកម្មអ្នក និងអតិថិជនដែលអ្នកកំពុងព្យាយាមលក់ផលិតផល ឬសេវាកម្មជូន។
ខណៈពេលប្រើប្រាស់សេវាកម្មអុីម៉ែលរបស់យើងខ្ញុំ ពួកយើងក៍មានសេវាកម្មរៀបចំការរចនា Landing Page ដែលអនុញ្ញាតិ្តឲ្យអតិថិជនយល់កាន់តែច្បាស់អំពីអាជីវកម្មរបស់អ្នក។ ការរៀបចំទម្រង់ និងពត៌មានជាក់លាក់ដូចនេះ ធ្វើឲ្យការលក់របស់អ្នកកាន់តែប្រសើឡើង។
- យុទ្ធសាស្រ្ត និង គោលដៅ
- អភិវឌ្ឍទម្រង់អុីមែ៉លច្នៃប្រឌិត
- រចនាផ្ទាំងផ្សព្វផ្សាយ
- គ្រប់គ្រងបញ្ជីអតិថិជន
- បង្កើតទំព័រលេនឌីង
- តាមដានអត្រាសន្ទនា
- វិភាគអត្រាចូលមើលអុីម៉ែល
- វិភាគអត្រាចុចតំណរភ្ជាប់
- បញ្ជីអុីមែ៉លគ្មានដែនកំណត់
- កាលវិភាគក្នុងការផ្ញើរអុីម៉ែល


- លទ្ធផលខ្ពស់ ចំណាយទាប
- ទាក់ទាញចំណាប់អារម្មណ៍អតិថិជន
- ពង្រីកឥទ្ធិពលស្លាកយីហោ
- កសាងអតិថិជនស្មោះត្រង់
- ធ្វើទីផ្សារឡើងវិញ
- ដំណើរការការងារដោយរលូន
- ជម្រុញការលក់
- អត្រានៃការសន្ទនាកើនឡើង
- បង្កើតទំនាក់ទំនងជាមួយអតិថិជនសក្តានុពល
- របាយការណ៏ប្រចាំខែ










គំរូទម្រង់អុីម៉ែល
















Excellent Support
Awesome Team
Innovation Technology







