ដើម្បីទទួលបានជោគជ័យនៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម
តើអ្នកណាជាអតិថិជនគោលដៅរបស់អ្នក
- ហ្វេសប៊ុកគឺជាវេទិកាបណ្តាញសង្គមដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។ វាជាឧបករណ៍ទីផ្សារឥតគិតថ្លៃដ៏ល្អបំផុតសម្រាប់អាជីវកម្ម។
- Youtube គឺជាឆានែលវីដេអូដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។ វាជាកន្លែងដែលអនុញ្ញាតិអោយលោកអ្នកធ្វើការផ្សព្វផ្សាយតាមរយ:វីដេអូពាណិជ្ជកម្ម។
- អ្នកអាចប្រើ Pinterest ដើម្បីបង្ហាញពីលក្ខណៈពិសេសក្នុងទីផ្សាររបស់អ្នកនិងដើម្បីបង្កើនភាពមើលឃើញនិងលើកកម្ពស់ស្លាកយីហោរបស់អ្នក
- អាជីវកម្មជាង ២ លានបានភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់នៅលើ Instagram ។ នៅប្រទេសកម្ពុជា Instagram ទទួលបានការពេញនិយមប្រើប្រាស់ក្នុងស្រទាប់យុវ័យ។
- អ្នកអាចកំណត់គោលដៅ និងភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលិក អ្នកជំនាញ ឬម្ចាស់អាជីវកម្មជាង ៦៩០ លាននាក់នៅជុំវិញពិភពលោកតាមរយៈវេទិកា LinkedIn
- TikTok កំពុងទទួលបានការពេញនិយមបំផុតពីសំណាក់យុវវ័យជំនាន់ក្រោយនៅកម្ពុជា សម្រាប់ការបង្កើតវីដេអូខ្លីៗ តាមទូរស័ព្ទដៃ។


តើ វា ដំណើរការ យ៉ាង ដូចម្តេច?
យើងចាប់ផ្តើមដោយបង្កើតយុទ្ធសាស្រ្តទីផ្សារលើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីកំណត់គោលបំណងទីផ្សាររបស់អ្នក។ បន្ទាប់មកយើងនឹងធ្វើការវិភាគលើគូរប្រកួតប្រជែងដើម្បីរកឱ្យឃើញនូវអ្វីដែលដៃគូប្រកួតប្រជែងរបស់អ្នកកំពុងធ្វើដើម្បីទទួលបានចំណែកលើទីផ្សារ។ បន្តរទៅទៀតនេះ ក្រុមការងារយើងខ្ញុំនិងតាមដានដោយការវិភាគលើកេរ្តិ៍ឈ្មោះស្លាកយីហោរបស់អ្នកលើបណ្ដាញសង្គម ដើម្បីស្វែងយល់និងចាប់ផ្ដើមកសាងកេរ្តិ៍ឈ្មោះស្លាកយីហោរបស់អ្នក។ ដើម្បីឲ្យដំណើរការនេះប្រព្រឹត្តិទៅដោយជោគជ័យ ពួកយើងត្រូវតែរចនារូបភាព profile និង cover ដែលលេចធ្លោសំរាប់ទំព័រហ្វេសប៊ុករបស់អ្នក។ ដំណាក់កាលនីមួយៗនឹងត្រូវបានធ្វើឱ្យប្រសើរឡើងដូច្នេះអ្នកអាចចាប់ផ្តើមបង្កើនអតិថិជនរបស់អ្នកតាមរយៈបណ្តាញសង្គម។
រៀបចំតម្លើង និង រចនាលើបណ្ដាញសង្គម
ក្រុមការងារយើងខ្ញុំនឹងរៀបរចនា Profile Cover និងទំព័រ landing page សម្រាប់ឲ្យអតិថិជនរបស់លោកអ្នកទទួលបានព័ត៍មានលម្អិត។ ដើម្បីធានានូវលទ្ធផលផ្សព្វផ្សាយល្អ ក្រុមការងារយើងខ្ញុំបានអនុវត្តនូវគោលការណ៏គ្រឹះមួយចំនួនដោយពឹងផ្អែកលើអតិថិជនគោលដៅរបស់អ្នក ជាមួយនឹងការភ្ជាប់លំហូរអតិថិជនពីបណ្ដាញផ្សេងៗតាមរយះ បណ្ដាញសង្គម។ បន្ថែមពីនេះយើងនឹងធ្វើការត្រួតពិនិត្យសុវត្ថិភាពបណ្ដាញសង្គមអាជីវកម្មរបស់អ្នក ដើម្បីឲ្យប្រាកដ៏ថាទំព័រហ្វេសប៊ុករបស់អ្នករួចផុតពីការលួចយករបស់ជនអនាមិក។
- ការរចនា Profile និង Cover
- គណនីស្តង់ដារ
- រក្សាសិទ្ធិ និង សុវត្ថិភាព
- បង្កើនការមើលឃើញតាមអ៊ីនធឺណិត
- ការរៀបចំទំព័រផលិតផល
- ដាក់បង្ហាញក្នុងទីផ្សារ



- ការភាពមើលឃើញតាមបណ្តាញសង្គម
- ជម្រុញការផ្សព្វផ្សាយ និង បង្កើនការស្វែងរកឃើញគ្រប់បណ្ដាញសង្គម
- បង្កើនចំណាប់អារម្មណ៍ទៅដល់អតិថិជនសក្តានុពល
- ការយល់ដឹងអំពីស្លាកយីហោ
- សកម្មភាពរស់រវើក


សេវាផ្សព្វផ្សាយតាមបណ្ដាញសង្គម
យើងបង្កើតគណនីផ្សាយពាណិជ្ជកម្មសម្រាប់អ្នក និងធ្វើឱ្យប្រាកដថាវាល្អប្រសើរក្នុងការធ្វើពាណិជ្ជកម្មសម្រាប់ផលិតផល និង សេវាកម្មរបស់អ្នក។ បន្ទាប់មកយើងប្រើយុទ្ធនាការកំណត់គោលដៅប្រជាសាស្ត្រដើម្បីឈានដល់គោលដៅអតិថិជនដែលអ្នកចង់បាន និងបង្កើនប្រាក់ចំណេញ។ ដោយការកំណត់គោលដៅបានល្អយើងអាចរក្សាការចំណាយទីផ្សាររបស់អ្នកឲ្យមានកម្រិត ខណៈពេលដែលអ្នកមានលទ្ធភាពក្នុងការលក់ទៅកាន់គោលដៅអតិថិជន។
- បង្កើនប្រសិទ្ធិភាពផ្សព្វផ្សាយ
- រចនាផ្ទាំងការងារ
- មាតិកាច្នៃប្រឌិត
- កំណត់ចំនួន Page like និង follow
- រចនាទំព័រលែនឌីង
- ផលិតវិដេអូជាមួយអ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គម
- វីដេអូកំប្លែងដើម្បីលើកស្ទួយស្លាកយីហោអាជីវកម្ម
- ការវិភាគគូប្រជែង
- រៀបចំផែនការ



- លទ្ធផលខ្ពស់ ចំណាយទាប
- ទាក់ទាញចំណាប់អារម្មណ៍អតិថិជន
- ពង្រីកឥទ្ធិពលស្លាកយីហោ
- កសាងភាពអតិថិជនស្មោះត្រង់
- ធ្វើទីផ្សារឡើងវិញ
- ដំណើរការការងារដោយរលូន
- ជម្រុញការលក់
- អត្រានៃការសន្ទនាកើនឡើង
- បង្កើតទំនាក់ទំនងជាមួយអតិថិជនសក្តានុពល
- របាយការណ៏ប្រចាំខែ


Excellent Support
Awesome Team
Innovation Technology
Why social media marketing?



