ប្រព័ន្ធផ្សព្វផ្សាយសង្គមបានផ្លាស់ប្តូររបៀបដែលយើងប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ហើយពិសេសនោះគឺការធ្វើអាជីវកម្មតែម្ដង។ បណ្ដាញផ្សព្វផ្សាយសង្គមបានក្លាយជាផ្នែកមួយដ៏សំខាន់ដែលបានធ្វើឲ្យអាជីវកម្មនីមួយៗ​អាចផ្សព្វផ្សាយផលិតផលឬសេវាកម្ម​ និងបង្កើនទំនាក់ទំនងកាន់តែជិតស្និតជាមួយអតិថិជរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយការចូលរួមក្នុងកម្មវិធីផ្សេងៗ ដើម្បីទំនាក់ទំនងដោយផ្ទាល់ (In Person) នៅតែមានសារៈសំខាន់សម្រាប់ការរីកចម្រើន និងការអភិវឌ្ឍន៍អាជីវកម្ម។ ជាឧទាហរណ៍កម្មវិធីជួបជុំទំនាក់ទំនងអាជីវកម្ម Business Network International (BNI) ជាបណ្ដាញទីផ្សារមួយដ៏ល្អដើម្បីទំនាក់ទំនងទៅកាន់អាជីវកម្មផ្សេងៗទៀត។ នៅក្នុងប្លក់នេះ យើងនឹងស្វែងយល់ពីរបៀបដែលបណ្ដាញផ្សព្វផ្សាយសង្គម និងបណ្តាញអាជីវកម្ម BNI អាចធ្វើការជាមួយគ្នាជាដៃគូសម្រាប់អាជីវកម្ម។

តើបណ្តាញអាជីវកម្ម BNI ជាអ្វី?

បណ្តាញធុរកិច្ចអន្តរជាតិ (BNI) គឺជាអង្គការវិជ្ជាជីវៈមួយដែលផ្តោតទៅលើ business networking ហើយនិង referral marketing។ អង្គការនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1985 ហើយឥឡូវនេះមានសមាជិកជាង 275,000 នាក់ និងជាង 70 ប្រទេស។ សមាជិក BNI ជួបប្រជុំគ្នាប្រចាំសប្តាហ៍ដើម្បីធ្វើការទំនាក់ទំនង និងផ្តល់ឪកាសអាជីវកម្មឲ្យគ្នាទៅវិញទៅមក។ ជាធម្មតាសមាជិកម្នាក់តំណាងឱ្យវិជ្ជាជីវៈមួយ​ ហើយក្នុងក្រុមនីមួយ​ៗមិនអាចមានអាជីវកម្មដែលមានវិជ្ជាជីវៈស្ទួនគ្នាទេ ដែលធ្វើឲ្យមិនមានការប្រកួតប្រជែងអាជីវកម្មគ្នានៅក្នុងក្រុម។
ការប្រជុំ BNIផ្តល់ឱកាសសម្រាប់សមាជិកដើម្បីបង្កើតទំនាក់ទំនងជាមួយអ្នកជំនាញផ្នែកធុរកិច្ចផ្សេង ទៀតនៅក្នុងសហគមន៍របស់ពួកគេដើម្បីផ្ដល់ leads ឬក៏ referrals និងរៀនពីបទពិសោធន៍របស់ គ្នាទៅវិញទៅមក។ សមាជិកជារឿយៗ តែងនិយាយថា BNI ជា “ក្រុមលក់” សម្រាប់អាជីវកម្មរបស់ពួកគេ ខណៈដែលពួកគេធ្វើការជាមួយគ្នាដើម្បីបង្កើន Leads និងបង្កើនការលក់ឱ្យគ្នាទៅវិញទៅមក។

ធ្វើទីផ្សារលើបណ្ដាញសង្គមសម្រាប់អាជីវកម្ម

ការធ្វើទីផ្សារលើបណ្ដាញសង្គម ជាវិធីដែលគេប្រើប្រាស់បណ្ដាញសង្គមសម្រាប់ធ្វើការផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់គេទៅលើមនុស្សដែលកំពុងប្រើប្រាស់និង ទំនាក់ទំនងលើបណ្ដាញសង្គម។ គោលដៅចម្បងនៃការធ្វើទីផ្សាលើបណ្ដាញសង្គមគឺ​ ដើម្បីពង្រីកកេរ្ត៍ឈ្មោះស្លាកយីហោឲ្យមានគេស្គាល់កាន់តែច្រើន​ បង្កើនចំនួនមនុស្សចូលមើលគេហទំព័រឬMobile APP​​ និងបង្កើនការលក់។
បណ្ដាញផ្សព្វផ្សាយសង្គមដូចជា Facebook, TikTok, LinkedIn និង Instagram បានធ្វើឲ្យម្ចាស់អាជីវកម្មផ្សារភ្ចាប់ទំនាក់ទំនងជាមួ​យអតិថិ​ជ​នរបស់ពួកគេកាន់តែងាយស្រួល និងឆាប់រហ័សជាងមុន។​ ម្យ៉ាងទៀតម្ចាស់អាជីវកម្មអាចបង្កើត​ និងចែករំលែកមាតិការដែលដែលឆ្លើយតបបញ្ហានិងតម្រូវការរបស់អតិថិជនពួកគេ ។

ការរួមបញ្ចូលគ្នាដ៏មានប្រសិទ្ធភាព : បណ្តាញអាជីវកម្ម BNI និងបណ្ដាញផ្សព្វផ្សាយសង្គម

បណ្តាញអាជីវកម្ម BNI​​ និងបណ្ដាញផ្សព្វផ្សាយសង្គមអាចរួមបញ្ចូលគ្នាដ៏មានឥទ្ធិពលសម្រាប់អាជីវកម្ម។ នេះគឺជាវិធីមួយចំនួនដែលពួកគេអាចសហការជាមួយគ្នាបាន៖

1. cross-promotion

បណ្ដាញផ្សព្វផ្សាយសង្គមផ្តល់ឱកាសសម្រាប់សមាជិក BNI ដើម្បីលើកកម្ពស់សកម្មភាពអាជីវកម្មរបស់ពួកគេទៅវិញទៅមក។ សមាជិក​អាច​ចែករំលែក​មាតិការ ឲ្យគ្នា​ទៅ​វិញ​ទៅ​មក Tag​អាជីវកម្មនៅលើ​Post និង​ផ្ដល់​អនុសាសន៍ណែនាំ ឬក៏​​ Testimonial។
Cross-promotion នេះអាចជួយពង្រីកស្លាកយីហោនិងបង្កើនចំនួន Lead ឲ្យទៅអាជីវកម្មរបស់សមាជិកនីមួយៗ។​ នេះក៏ជាវិធីមួយដើម្បីបង្កើតឲ្យមានភាព​ជឿជាក់សំរាប់ អាជីវកម្មដោយសារអតិថិជនទំនងជាជឿជាក់លើអាជីវកម្មដែលបានណែនាំដោយនរណាម្នាក់ដែលពួកគេស្គាល់។

2. Increased Reach

ជាធម្មតាសមាជិក BNI ជួបប្រជុំគ្នាម្តងក្នុងមួយសប្តាហ៍ ដែលការជួបជុំនេះនៅមានកំរិតក្នុងការទំនាក់ទំនង​ និងជួប​​គោលដៅអតិថិជន។​ ទន្ទឹមនិងនេះបណ្ដាញផ្សព្វផ្សាយសង្គមបានដើរតួនាទីយ៉ាងល្អ ដែលជួយឲ្យសមាជិក BNI អាចផ្សព្វផ្សាយទៅដល់គោលដៅអតិថិជនយ៉ាងច្រើន។
តាមរយះការចែករំលែកមាតិកាលើបណ្ដាញសង្គមបានផ្ដល់ឪកាសសម្រាប់សមាជិក BNI អាចផ្សព្វផ្សាយ អំពីអាជីវកម្មរបស់ខ្លួនទៅដល់មនុស្សដែលមិនមែនជាសមាជិក BNI និងអាចបង្កើតទំនាក់ទំនងជាមួយអតិថិជន យ៉ាងមានប្រសិទ្ធិភាពបំផុត។ ម្យ៉ាងទៀតយើងក៏អាចភ្ជាប់ទំនាក់ទំនងជាមួយសមាជិក BNI ផ្សេងទៀតដែលមកពីជុំវិញពិភពលោកដែលអាចនាំឲ្យមានឪកាសអាជីវកម្មថ្មីៗទៀតផងដែរ។

3. Building Relationships

ទាំងបណ្តាញធុរកិច្ច BNI និងបណ្ដាញសង្គម សុទ្ធតែមានគោលដៅប្រើប្រាស់សំរាប់បង្កើតទំនាក់ទំនង។ សមាជិក BNI ជួបគ្នាជាញឹកញាប់​​ គឺដើម្បីបង្កើតទំនាក់ទំនងជាមួយអ្នកជំនាញអាជីវកម្មផ្សេងៗទៀត ខណៈដែល បណ្ដាញសង្គមបានផ្តល់ឱកា​​សឲ្យអាជីវកម្មភ្ជាប់ទំនាក់ទំនងជាមួយគោលដៅអតិថិជនរបស់ពួកគេ និងអាចបង្កើនការ ទំនាក់ទំនងជាមួយអតិថិជនឪ្យកាន់តែជិតស្និតថែមទៀតផង។
តាមរយៈការរួមបញ្ចូលគ្នាទាំងពីរបណ្ដាញនេះចូលគ្នា អាជីវកម្មអាចបង្កើតបណ្តាញផ្សព្វផ្សាយដ៏រឹងមាំនឹងមានសក្ដានុពលមួយរវាងអាជីវកម្ម និងអតិថិជន ដែលអាចជួយធ្វើឱ្យពួកគេរីកចម្រើនលឿនទៅមុខ និងជោគជ័យជាលំដាប់

សេចក្តីសន្និដ្ឋាន

បណ្តាញអាជីវកម្ម BNI និង បណ្ដាយសង្គមគឺ ជាវីធីសាស្ត្រដ៏មាន ប្រសិទ្ធភាពនិងមានឥទ្ធិពល សំរាប់អាជីវកម្ម បណ្ដាញទាំងពីរនេះយើងអាចប្រើរួមគ្នាដើម្បីពង្រីកការផ្សព្វផ្សាយនូវផលិតផលឬសេវាកម្មឲ្យកាន់តែរីកចម្រើន និងជោគជ័យ។ តាមរយៈការរួមបញ្ចូលគ្នានូវបណ្ដាញទាំងពីរនេះ អាជីវកម្មរបស់​អ្នក នឹងឈានទៅដល់ការទទួលបានអតិថិជនកាន់តែច្រើនឡើង បង្កើតទំនាក់ទំនងយ៉ាងជិតស្និតរវាងម្ចាស់អាជីវកម្ម និងអតិថិជន ដែលអាចបង្កើនចំនួន lead ឬក៏បង្កើនការលក់ច្រើនជាង ដៃគូប្រជែងរបស់ពួកគេ ។ដូច្នេះប្រសិនបើអ្នកចង់ឪ្យអាជីវកម្មរបស់លោកអ្នករីកចម្រើន មានសក្ដានុពលខ្ពស់ និងមានការកើនឡើងនៃការលក់ខ្ពស់ សូមលោកអ្នកពិចារណាចូលរួមធ្វើការជាមួយ BNI និង​ធ្វើការផ្សព្វផ្សាយលើបណ្ដាញសង្គមដើម្បីឲ្យអាជីវកម្មបស់អ្នកកាន់តែរីកចម្រើន។