ក្រុមហ៊ុនមេតាបានប្រកាសអំពីការគិតលើតម្លៃបន្ថែម 30% សំរាប់ការផ្សព្វផ្សាយតាមរយះ boost post នៅលើ Facebook app និង Instagram app លើ iOS ។

ការគិតលើតម្លៃបន្ថែមនេះ និងចាប់ពីខែ កុម្ភៈ ឆ្នាំ ២០២៤ នេះហើយ។ ការផ្លាស់ប្ដូរនេះនិងមានការប៉ះពាល់ដល់ម្ចាស់អាជីវកម្មខ្នាតតូចមួយចំនួនដែលតែងតែធ្វើការចុច boost post តាមរយះទូរស័ព្ទដៃ iphone បន្ទាប់មកនិងតម្រូវឲ្យពួកគេធ្វើការបង់ថ្លៃផ្សព្វផ្សាយ តាមរយះ apple ដោយបូក ៣០% លើទឹកលុយដែលត្រូវបង់សំរាប់ការផ្សព្វផ្សាយមុនពេលបូកបញ្ចូលពន្ធ ១០% ។ ការកំណត់គោលការថ្មីនេះបានកើតឡើងតាំងពីឆ្នាំ ២០២២មកម្លេះ ជាពេលដែលក្រុមហ៊ុន apple បានពង្រីកវិសាលភាពលើការគិតតម្លៃបន្ថែម ៣០%លើការទិញផលិតផលឌីជីថល ដោយរួមបញ្ជូលការ boost post។ គោលការថ្មីនេះមិនត្រឹំមតែប៉ះពាល់លើក្រុមហ៊ុនមេតាប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់ក្រុមហ៊ុនបណ្ដាញសង្គមផ្សេងៗទៀតដែលមាន app លើ iOSសំរាប់ការboost post។

ទោះជាយ៉ាងណាក៏ដោយ មេតាបានចេញសេចក្ដីណែនាំទៅកាន់អ្នកប្រើប្រាស់របស់ខ្លួនពីរបៀបគេចពីការបង់តម្លៃបន្ថែម ៣០%ពី Apple៖

 1. Boost មាតិការចេញពី facebook.com៖ លោកអ្នកអាចប្រើប្រាស់ web browserដូចជា chrome ឬ ក៏ safari លើ កុំព្យូទ័រ ទូរសព្ទដៃ ឬ ipad ហើយបើកគេហទំព័រ facebook.com និងធ្វើការចុច boost post។
 2. ដាក់ទឹកលុយចូលក្នុង Account Payment Setting៖ ប្រើប្រាស់មធ្យោបាយ Prepaid Funds ដើម្បី Boost នៅលើកម្មវិធី Facebook IOS ដោយមិនមានការកាត់ថ្លៃសេវា ។
  វិធីធ្វើប្រើប្រាស់ Computer ឬ ជ្រើសរើសប្រើប្រាស់ Mobile Web Browser៖
  ចូលទៅក្នុង business.facebook.com
  បន្ទាប់មកចុចលើ billing & payment នៅខាងឆ្វេងដៃចុចលើពាក្យ payment setting
  លោកអ្នកអាចបញ្ចូល Prepaid Funds ចូលទៅក្នុង ads accountរបស់អ្នកដើម្បីទុកboost post បាន
  ប្រើប្រាស់មធ្យោបាយ Prepaid Funds ដើម្បី Boost នៅលើកម្មវិធី Facebook IOS ដោយមិនមានការកាត់ថ្លៃសេវា ។
 3. ការ Boost មាតិការពី Meta Business Suite៖ ទាញយកកម្មវិធីMeta Business Suite លើ app store ឬ ចូលទៅកាន់ Meta Business Suite តាមរយះកុំព្យូទ័រដើម្បីគ្រប់គ្រងមាតិកា និង Boost មាតិការដោយមិនបង់ថ្លៃសេវាឱ្យ Apple ។
 4. Create ads ពី Meta Ads Manager៖ ទាញយកកម្មវិធី ឬចូលទៅកាន់ Ads Manager ក្នុងកុំព្យូទ័រ ដើម្បីបង្កើតការផ្សាយពាណិជ្ជកម្ម ។

ដូច្នេះចូរកុំបារម្ភណ៍អីយើងនៅមានវិធីជាច្រើនផ្សេងទៀតដើម្បីធ្វើការចុច boost ទោះបីជាមានការស្មុគស្មាញជាងមុនបន្តិចមែន ប៉ុន្តែអាចជួយសន្សំសចៃបានរហូនដល់ទៅ ៣០% ។