កម្ពុជាបានក្លាយជាប្រទេសមួយដែលអាចសម្របខ្លួននិងយុគសម័យឌីជីថលយ៉ាងលឿនរហ័ស បណ្ដាញឌីជីថលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ពីក្រសួងរដ្ឋាភិបាល ក្រុមហ៊ុនឯកជនខ្នាតធំ រហូតដល់ក្រុមហ៊ុនខ្នាតតូច និងមនុស្សទូទៅ។ សំរាប់បណ្ដាញសង្គមនៅកម្ពុជា ត្រូវបានប្រើប្រាស់គ្រប់ស្រទាប់មនុស្សដើម្បីធ្វើការទំនាក់ទំនង ផ្សព្វផ្សាយអាជីវកម្ម ពត៍មាន និងកំសាន្ត។ ប្រសិនបើយើងក្រឡេកមើលឲ្យកាន់តែច្បាស់ យើងឃើញថា Facebook ជាបណ្ដាញសង្គមដ៏ធំជាងគេមួយ ទន្ទឹមនិងនេះ TikTok បានក្លាយជាគូរប្រជែងដ៏មានសក្ដានុពលមួយក្នុងទីផ្សារកម្ពុជាដែលអាចនិងដណ្ដើមតំណែងពី Facebook។ ឥលូវយើងមើលទៅលើទិន្នន័យដែលយើងទទួលបានពីឆ្នាំចាស់ […]